ព័ត៌មានជាតិ

ត្រី​អណ្តែង​មាន​រូប​ព្រះ​នៅ​កម្ពុជា​ល្បី​ពេញ​ហ្វេ​សប៊ុក (Video Inside)

កាលពី ១៤ ម៉ោង នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក មាន​ភាព​ភ្ញាក់ផ្អើល​មួយ ខណៈ​ដែល​ឃើញ​វីដេអូ​ឃ្លិប​ដ៏​ចម្លែក ដោយ​ស្តែង​ពី​អភូតហេតុ​ដ៏​អស្ចារ្យ នៅលើ​ក្បាល​ត្រី​អណ្តែង ។ វីដេអូ​ឃ្លិប​មួយ​នេះ​ត្រូវបាន​គេ​ចែកចាយ​តៗ​គ្នា និង ធ្វើ​ឲ្យ​អ្នកលេង​អន​ឡាញ​ជាច្រើន ផ្អើល និង នាំគ្នា ចែកចាយ និង ផ្តល់​ជា​មតិ​ផងដែរ​។

​ឃ្លិប​នេះដែរ ដោយ​អ្នក​ភូមិ​កម្ពុជា បានបង្ហាញ​ថា ត្រី​អណ្តែង​ដែល​គេ​ចាប់បាន​នោះ គឺជា​ត្រី​អណ្តែង របស់​ព្រះ ដែល​មាន​រូប​ព្រះ​នៅលើ​ក្បាល​ត្រី​អណ្តែង ។​

​តែ​ទោះជា​យ៉ាងណា សម្រាប់​អ្នកលេង​លើ​អន​ឡា​ញ បាន​ផ្តល់​មតិ​ថា “​ដូចជា​មិន​ពិត​នោះទេ និង​អ្នកខ្លះ​ទៀត​ថា មើល​ឲ្យ​ជា​ក់សិន​ទៅ ព្រោះ​ថា​រូប​នេះ អាច​ជា​រូប​ដៅ ឬ​ស្នាម ដែល​វា​កើត​មក​តែប៉ុណ្ណោះ​” ។ នេះ​មិនមែន​ជា​លើក​ទី ១ នោះទេ ដែល​មាន​រឿងរ៉ាវ​ដ៏​ចម្លែក​កើតឡើង ចំពោះ​សត្វ​ក្នុង​ទឹក​នៅ​កម្ពុជា ដែល​ល្បី​ថា មាន​រូប​ព្រះ ខណៈ​ដែល មុននេះ​ក៏​មាន​វិដេអូ​ឃ្លិប​បង្ហាញ​ពី​ក្តា​មមាន រូប​មនុស្ស​នៅលើ​ស្នូក​នោះ ៕
​ទស្សនា​វីដេអូ​ឃ្លិប​ដូចខាងក្រោម​នេះ​៖

2014-01-18_094852

មតិយោបល់