ព័ត៌មានជាតិ

លួចទូរស័ព្ទដៃ នៅមុខក្រុមហ៊ុនចំរើនយូនិច មិនបានប៉ុន្មានផង ឥទ្បូវអស់លក្ខណ៍ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញេ: នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០២ និង១៥នាទី សមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លា ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចទូរសព្ទ័ដៃ នៅចំណុចមុខក្រុមហ៊ុនចម្រើនយូនិច ផ្លូវសហព័ន្ធរុស្ស៊ី ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះ ភូមិ ម៉ាណែត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល សង្កាត់ស្ទឹងមាន ខណ្ឌមានជ័យ (មានសារធាតុញៀន) បានធ្វើសកម្មភាពលួចទូរសព្ទ័ដៃ របស់ជនរងគ្រោះ ឈ្មោះ ឯក ណាត ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខយាមក្រុមហ៊ុនចម្រើនយូនិច ស្នាក់នៅផ្ទះជួល ភូមិក្បាលដំរី សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។
សម្ភារ:បន្សល់ទុក ទូរសព្ទ័ដៃ០១គ្រឿង ម៉ាក LG ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

មតិយោបល់