ព្រះវិហារៈ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១២និង០០នាទី មានករណីគ្រោះថ្នាក់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ មានកូនក្មេង៣នាក់ បានយកគ្រប់៦០mm មកវ៉ៃលេង បណ្ដាលឲ្យផ្ទុះស្លាប់ម្នាក់ និងរបួស៣នាក់ នៅចំណុចដូនម៉ុក ស្ថិតនៅភូមិស្រអែមត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
ជនរងគ្រោះ១-ឈ្មោះ ស្មាន ម៉ា ភេទប្រុស អាយុ៥ឆ្នាំ បណ្ដាលឲ្យស្លាប់ ។ ២-ឈ្មោះ អឹម ម៉ារ៉ា ភេទស្រី អាយុ៤ឆ្នាំ របួសធ្ងន់ ។ ៣-ឈ្មោះ ហេង ពៅ ភេទស្រី អាយុ៤ឆ្នាំ របួសធ្ងន់ ។ ៤-ឈ្មោះ សំ ស្មាន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកសិករ របួសស្រាល ។
ករណីខាងលើ អាជ្ញាធរនិងសមត្ថកិច្ច បានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ១៦មករា ខេត្តព្រះវិហារ ដើម្បីព្យាបាល ។ សាកសពជនរងគ្រោះ បានប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់