ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចទូរស័ព្ទដៃ

យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជិះម៉ូតូមកដល់ចំណុចនៅក្រោមស្ពានព្រះមុនីវង្សចាស់ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌ ច្បារអំពៅ ក៏ឈប់ម៉ូតូលើកទូរស័ព្ទដៃម៉ាក Oppo ពណ៌ខ្មៅ មកនិយាយ ស្រាប់តែជនសង្ស័យដើរមកដល់ឆក់ទូរស័ព្ទ ពីជនរងគ្រោះបានសម្រេច ហើយរត់គេចខ្លួនបាត់ បន្ទាប់មកជនសង្ស័យ ក៏យកលក់ឲ្យគេបានលុយ ២០ម៉ឺនរៀល យកមកទិញគ្រឿងញៀនជក់ និងស៊ីចាយអស់។

លុះដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ម៉ោង១០និង៣០នាទី សមត្ថកិច្ចស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យឈ្មោះព្រេង ភារុណ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ បញ្ជូនមកអធិការដ្ឋាន ខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។

សមត្ថកិច្ចបន្តឲ្យដឹងថា ជនសង្ស័យខាងលើធ្លាប់ជាប់ពន្ធនាគារព្រៃស រយ:ពេល ០៤ឆ្នាំ ក្នុងឆ្នាំ២០១២ ពីបទលួច មានស្ថានទម្ងន់ទោសដោយសារ ការប្រព្រឹត្តអំពើហិង្សា (វាយប្លន់យកទូរស័ព្ទ)៕

មតិយោបល់