ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះភ្លាមៗ

មណ្ឌលគិរីៈ យោងតាមផេករបស់ ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នាវេលាម៉ោង៤និង២៥នាទីល្ងាច ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ក្រោយពីបានទទួលរបាយការណ៍ពីលោកអធិការនគរបាលក្រុងសែនមនោរម្យស្តីពីករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូក្នុងទិសដៅបញ្ច្រាសទិសគ្នា។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៤និង២៥នាទីល្ងាចនៅលើដងផ្លូវជាតិ៧៦.Aទល់មុខវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរីស្ថិតនៅក្នុងភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ជនរងគ្រោះមានឈ្មោះអឿន ធឿន ភេទប្រុស អាយុ២១ឆ្នាំជិះម៉ូតម៉ាកទ្រីមសង់សេ១២៥ ដែលមានស្លាកលេខ
1Gl.6255 ពាក់មួកនិងដាក់កញ្ចក់មានស្រុកំណើតភូមិពាមជ័រ ស្រុកពាមជ័រ ខេត្តព្រៃវែង។
ទីលំនៅបច្ចុប្បន្នរស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។
អ្នកបើកបរម៉ូតូទី២មានឈ្មោះម៉េង ស្រីណេត ភេទស្រីអាយុ១៤ឆ្នាំជនជាតិខ្មែរមុខរបរសិស្ស រស់នៅភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ជិះម៉ូតូម៉ាកធូដេ ពណ៍ទឹកក្រូច គ្មានស្លាកលេខមានមួក និងកញ្ជក់ម្ចាស់ម៉ូតូពុំមានរងរបួសអ្វីឡើយ។
បច្ចុប្បន្នជនរងគ្រោះជាបុរសខាងលើត្រូវកម្លាំងសមត្ថកិច្ចនគរបាលក្រុងសែនមនោរម្យដឹកយកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌគិរី។
រីឯម៉ូតូទាំងពីរគ្រឿងត្រូវបានកម្លាំងសមត្ថកិច្ចក្រុងសែនមនោរម្យយកមករក្សាទុករងចាំកាដោះស្រាយនៅពេលក្រោយ៕

 

មតិយោបល់