កំពង់ធំ: ប្រធានមូនិធិបាយ័ន លោកស្រី ហ៊ុន ម៉ាណា អគ្គនាយការ វិទ្យុ និងទូរទស្សន៍បាយ័ន បានដឹកនាំក្រុមការងារប្រគល់ផ្ទះទេវតាចំនួន០១ខ្នង ជូនចាស់ជរាគ្មានទីពឹង នៅលើទឹកដីខេត្តកំពង់ធំ សាជាថ្មីម្តងទៀត។
នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦នេះ ផ្ទះលេខ១៣៩ ត្រូវប្រគល់ជូនលោកយាយ ឈៀប លន់ អាយុ៧២ឆ្នាំ គ្មានទីពឹង រស់នៅភូមិបុសតាសោម ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ។ សូមបញ្ជាក់ថា អំណោយផ្ទះ០១ខ្នងនេះ បានមកពីសប្បុរសជនលោក ម៉ៅ សុផល។
បន្ទាប់ពីប្រគល់ផ្ទះជូនលោកយាយ ក្រុមការងារបានចែកអំណោយ របស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានសម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ជូនដល់លោកតា លោកយាយជាច្រើននាក់ មានជីវភាពខ្វះខាត ដែលកំពុងរស់នៅភូមិឃុំខាងលើនេះ៕
មតិយោបល់