ព័ត៌មានជាតិ

ប្រុសស្រី ៣នាក់ បើករថយន្តចេញពីកន្លែងផឹកស៊ី រេចង្កូតធ្លាក់ប្រឡាយផ្ងារជើង នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ: កាលពីវេលាម៉ោង ១០និង១០នាទីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ស្ថិតត្រង់ចំណុចមុខភោជនីយដ្ឋានចម្រើន តាមបណ្ដោយផ្លូវបេតុងជាប់ផ្លូវរថភ្លើង សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង ចេញពីកន្លែងផឹកស៊ីត្រឡប់ទៅផ្ទះ បើកឡានធ្លាក់ចូលប្រឡាយរបួស ៣នាក់។

រថយន្តម៉ាក វីស្តូ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BJ-1236 ។

ដំណើររឿង៖ មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរជាមួយប្រុសស្រី ៣នាក់ទៀត បើករថយន្តម៉ាកខាងលើ ធ្វើដំណើរតាមបណ្តោយបេតុងជាប់ផ្លូវភ្លើងពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ បានបត់ស្ដាំដៃឆ្លងទៅផ្លូវបេតុងម្ខាងទៀតក្នុងល្បឿនលឿន បួងចង្កូតមិនទាន់រេមកខាងឆ្វេងដៃធ្លាក់ចូលប្រឡាយក្រឡាប់ផ្ងារជើង បណ្ដាលឲ្យរងរបួសទាំង ៣នាក់ បញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះមកដល់ទីតាំងកើតហេតុ ត្រួតពិនិត្យឃើញមិនប៉ះពាល់ដល់សម្បត្តិរដ្ឋ ក៏ឲ្យម្ចាស់ធ្វើការស្ទូចយករថយន្ត ទៅជួសជុលខ្លួនឯង ៕

មតិយោបល់