ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ ត្រូវកម្លាំងនគរបាលរាជធានីភ្នំពេញ​ ឃាត់ខ្លួន ករណីលួចម៉ូតូ

ភ្នំពេញៈ យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថានៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ កម្លាំងជំនាញរបស់ការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ និងចាប់យកវត្ថុតាងម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាព និងមួកសុវត្ថិភាពចំនួន០១ ដែលពាក់ព័ន្ធបទល្មើសអំពើលួចម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ លេខតួ-លេខម៉ាស៊ីន ៥៧២១៩៣៣ ពាក់ផ្លាកលេខ ភ្នំពេញ ១IF៥១៨៩ ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ ៥៤ ផ្លូវលេខ១៨៤ ភូមិ៧ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ទៀង តុល ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិប្រក់ភ្នំ ឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត ឃាត់ខ្លួនថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១២និង៣០នាទី នៅចំណុចផ្លូវលេខ៩០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងឈ្មោះ រស់ ទិត្យ ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឃាត់ខ្លួនថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៧និង០០នាទី នៅចំណុចផ្លូវលេខ២៧៣ ក្រុម១ ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

វត្ថុតាងដកហូតរួមមាន៖ ម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាព ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ លេខតួ លេខម៉ាស៊ីន ៥៧៣៧០២១ ពាក់ផ្លាកលេខ ភ្នំពេញ ១IF១៩០៩ និងមួកសុវត្ថិភាព ពណ៌ទឹកក្រូច ចំនួន០១។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕

មតិយោបល់