ក្រុមហ៊ុន Apple បានដាក់ឲ្យទាញយកប្រព័ន្ធដំណើរការ iOS 8 Full នៅថ្ងៃទី១៧ខែកញ្ញាម្សិលមិញនេះ បន្ទាប់ពីដាក់ឲ្យប្រើប្រាស់ Beta អស់រយៈពេលមួយជាច្រើនសប្ដាហ៍។
សម្រាប់ iOS 8 ក្រុមហ៊ុន Apple បានបញ្ចូលពុម្ភអក្សរខ្មែរ ដោយអាចឲ្យអ្នកប្រើប្រាស់អាន និងមើលអត្ថបទជាភាសាខ្មែរបាន ប៉ុន្តែគួរឲ្យស្ដាយព្រោះក្ដារចុចមិនទាន់មានពេញលេញ ព្រោះថា Apple នៅមិនទាន់យល់ព្រមទៅលើក្ដារចុចរបស់ 4KhmeriPhone ។
យោងតាម Facebook Page របស់ 4KhmeriPhone បានឲ្យដឹងថា ក្ដារចុចសម្រាប់ iOS 8 ត្រូវបានក្រុមការងារមួយនេះ ធ្វើរួចរាល់ហើយ និងកំពុងតែបង្ហោះចូល AppStore ដោយសង្ឃឹមថា នឹងអាចប្រើប្រាស់បាននៅសប្ដាហ៍ក្រោយ។
គួរបញ្ជាក់ផងដែរថា 4KhmeriPhone ជាក្រុមការងារមួយដែលខិតខំបង្កើតនូវក្តារចុចអក្សរខ្មែរសម្រាប់ប្រើប្រាស់នៅលើ iOS ហើយក្នុងនាមខ្ញុំជាអ្នកប្រើប្រាស់ iOS ម្នាក់ និងជាតំណាងឲ្យគេហទំព័រដំណឹង សូមអរគុណចំពោះការខិតខំប្រឹងប្រែងរបស់ 4KheriPhone ៕
មតិយោបល់