ព័ត៌មានជាតិ

បុរសស្រ្តី ២នាក់ ប្រកបរបររើសចេតចាយ និងបោកអ៊ុត មិនសូវកាក់កប ជួញដូរគ្រឿងញៀនបន្ថែម ត្រូវសមត្ថកិច្ចវាយខ្នោះ

ភ្នំពេញ: កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៩និង៣០នាទី ប៉ុស្តិ៍នគរបាលឃ្មួញ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវលំ ភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ជនសង្ស័យ ២នាក់៖
១-ឈ្មោះ មឹល រស្មី ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបររើសចេតចាយ ស្នាក់នៅផ្ទះជួល ភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
២-ឈ្មោះ សុខ រ៉ានី ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបោកអ៊ុតខោអាវ ស្នាក់នៅផ្ទះជួល ភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (ដកហូតក្រាម១២កូនថង់តូច) ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕

មតិយោបល់