បាត់ដំបងៈ កាលពីថ្ងៃព្រហស្បតិ៍ ១០កើត ខែស្រាពណ៍ ឆ្នាំជូតទោ ស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ២និង២០នាទី អនុវត្តតាមមតិណែនាំរបស់លោក អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសើយ៍ឯក ប៉ាង ហៀង អធិការនគបាលស្រុកគាស់ក្រឡ ជម្រុញដឹកនាំដល់នគរបាលប៉ុស្តិ៍រដ្ឋបាលឲ្យនាំខ្លួនក្រុមយុវជន មួយក្រុមដែលមានជំនាញខាងជិះម៉ូតូបង្ហោះបង្កភាពអាណាធិបតេយ្យនៅក្នុងមូលដ្ឋានភូមិសំរោង ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង យកមកអប់រំណែនាំ។
យុវជនចំនួន ៨នាក់ត្រូវបានធ្វើកំណត់ហេតុ សាកសួរ និងអប់រំណែនាំឲ្យបញ្ឈប់សកម្មភាព បែបអាណាធិបតេយ្យបន្តទៀត រួចបានឲ្យអាណា ព្យាបាលធានាយកទៅអប់រំណែនាំបន្តនៅ មូលដ្ឋានវិញក្នុងថ្ងៃដដែល៕
មតិយោបល់