ភ្នំពេញៈ នារីមិនស្គាល់អត្តសញ្ញាណម្នាក់ ទើបតែមកជួលផ្ទះស្នាក់នៅមិនបាន១ខែផង បានចងកសម្លាប់ខ្លួន ដោយមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើលកើតឡើង នៅវេលាម៉ោង៥ល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងបន្ទប់ជួលលេខ C២៧ ទីតាំងផ្ទះលេខ៦១៩ ផ្លូវលេខ៩៩A ភូមិទួលសង្កែ សង្កាត់ ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
សពនារីខាងលើមិនត្រូវបានស្គាល់នូវអត្តសញ្ញាណនោះទេ ។
តាមការឱ្យដឹងពីនារីម្នាក់ឈ្មោះ រ៉ាយ វីន អាយុ៣២ឆ្នាំ មុខរបរកម្មការីនីរោងចក្រ ដែលជួលបន្ទប់នៅក្បែរជនរងគ្រោះ ឱ្យសមត្ថកិច្ចដឹងថា នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ ជនរងគ្រោះមកជួលបន្ទប់ កើតហេតុស្នាក់នៅតែម្នាក់ឯង លុះដល់នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១១ព្រឹក ជនរងគ្រោះបានចេញមកហាលខោអាវខាងក្រៅបន្ទប់ ដល់ម៉ោង៥ល្ងាចមេឃភ្លៀង នាងឈ្មោះ រ៉ាយ វីន បានចេញមកសាខោអាវទុក តែពុំឃើញជនរងគ្រោះចេញមកសាខោអាវនោះទេ។
រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៥ល្ងាច ស្រាប់តែធុំក្លិនស្អុយ ចេញពីបន្ទប់ជនរងគ្រោះ នាង រ៉ាយ វីន ក៏ទៅប្រាប់អ្នកមើលខុសត្រូវផ្ទះជួល រួចក៏នាំគ្នាឡើងមកមើល ដោយទ្វារបន្ទប់ជាប់គន្លឹះពីខាងក្នុង ក៏ទាញបង្អួចកញ្ចក់មើល ឃើញជនរងគ្រោះចងកជាប់នឹងចំរឹងដែកបង្អួច ឡើងហើមស្អុយបាត់ទៅហើយ ។
ក្រោយពីចុះពិនិ្យជាក់ស្តែង សមត្ថកិច្ចសន្និដ្ឋានថា ជនងគ្រោះស្លាប់ដោយចងក ធ្វើអត្តឃាតដោយខ្លួនឯង ។ សាកសពនារីរងគ្រោះ ត្រូវបានយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ រង់ចាំសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់