ព័ត៌មានជាតិ

ជនសង្ស័យ៤នាក់ដែលជាមុខសញ្ញាលួចយ៉ាងសកម្មពេលនេះជាប់អស់ហើយ

កណ្តាល: កម្លាំងនគរបាលឃាត់ខ្លួនជនង្ស័យជាច្រើនអ្នកករណីអំពើលួច (សម្ភារ:)ដែលកើតហេតុថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៣ និង ៣០ នាទីចំណុច ភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះ (មិនស្គាល់អត្តសញ្ញាណ)៖
ចំណែកជនសង្ស័យមានគ្នា៤នាក់
១-ឈ្មោះ ពេញ ម៉ៅ ភេទ ប្រុស អាយុ ៣៨ ឆ្នាំ ស្នាក់នៅភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល (ឃាត់ខ្លួន) ។
២-ឈ្មោះ ទៀង ទឹម ភេទ ប្រុស អាយុ ៤០ ឆ្នាំ ស្នាក់នៅភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ:រេីសអេតចាយ (ឃាត់ខ្លួន) ។
៣-ឈ្មោះ រ៉ា វណ្ណ: ភេទ ប្រុស អាយុ ២៦ ឆ្នាំ ទីលំនៅភូមិកំពង់ស្វាយឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន) ។
៤-រិទ្ធ លីម ភេទ ប្រុស អាយុ ៣២ ឆ្នាំ
ស្នាក់នៅភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ:រេីសអេតចាយ (ឃាត់ខ្លួន) ។
វត្ថុតាងចាប់យករួមមាន៖
-ម៉ូតូចំនួន០១គ្រឿងម៉ាកគុបជ្រុង ពណ៌ទឹកប៊ិច ពាក់ផ្លាកលេខភ្នំពេញ 1BV-8215 ។
-កង់តួស្រីចំនួន១គ្រឿងពណ៌ខៀវ។
-ថ្មទូរស័ព្ទ .ស៊ុមទូរស័ព្ទ. និងសំបកទូរស័ព្ទចាស់ៗចំនួន២ការ៉ុង។
-ឈេីជ្រុងចំនួន១កំណាត់ប្រវែង ៦០ស.ម ។
-ញញួរចំនួន៣ ។
-ពូថៅដងឈេីចំនួន១ប្រវែង៣២ស.ម។
-កាំបិតផ្គាក់ដងឫស្សីចំនួន ១ ប្រវែង ៥៨ ស.ម ។
-កាំបិតប៉័ងតោចំនួន១ប្រវែង៣០ស.ម។
-កាំបិតចុងស្រួចចំនួន២។
-កន្ត្រៃកាត់ខ្សែភ្លេីងចំនួន១ពណ៌ក្រហម។
-សោរសំរាប់មួលប៊ូឡុងចំនួន៤។
-ទួឡឺវីសចំនួន២។
-ដែកឆាបចំនួន១។
-កាបូបដៃពណ៌ខ្មៅចំនួន១។
តាមប្រភពព័ត៌មាននៅវេលាកេីតហេតុខាងលេី កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលតាខ្មៅ និងចៅសង្កាត់តាខ្មៅ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថាក្រុមជនសង្ស័យខាងលេីដែលស្នាក់នៅលេីក្បូនបណ្តែតទឹកគឺជាមុខសញ្ញាដែលតែងតែធ្វេីសកម្មភាពលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងភូមិយ៉ាងសកម្ម ទេីបកម្លាំងយេីងបានចុះទៅឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់រួមទាំងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីធ្វេីការសាកសួរនិងចាត់ការតាមនីតិវិធី ៕

 

មតិយោបល់