ក្រុមហ៊ុន Apple បានយកចិត្តទុកដាក់បន្ថែមមកលើគុណភាពនៃកាមេរ៉ា និងថ្មរបស់ឧបរណ៍នីមួយៗ ព្រោះក្រុមហ៊ុនបានយល់ឃើញថា វាគឺជាចំណុចសំខាន់មួយរបស់ស្មាតហ្វូន និង Tablet ដែលអ្នកប្រើប្រាស់ត្រូវការ។
លោក Ming-Chi Kuo មកពីក្រុមហ៊ុន KGI Securities បាននិយាយថា iPad ជំនាន់ទី៥ និង iPad mini 2 អាចនឹងត្រូវបានក្រុមហ៊ុន Apple ធ្វើការ Upgrade ទៅលើមុខងារកាមេរ៉ា។ បច្ចុបន្ននេះ iPad ជំនាន់ទី៤ និង iPad min មានកាមេរ៉ាទំហំត្រឹម ៥មេហ្គាភិចសែលប៉ុណ្ណោះ ប៉ុន្តែលោក Ming-Chi Kuo បានរំពឹងទុកថា iPad 5 និង iPad mini 2 នឹងបំពាក់កាមេរ៉ាទំហំ ៨មេហ្គាភិចសែល។
លោកបានទាញយកហេតុផលថា iPhone 5C និង iPhone 5S បានភ្ជាប់មកជាមួយនូវកាមេរ៉ាទំហំ ៨មេហ្គាភិចសែល ដូច្នេះ Apple ប្រាកដជា Upgrade កាមេរ៉ាសម្រាប់ iPad ជំនាន់ថ្មីដូចគ្នា៕
មតិយោបល់