ព័ត៌មានជាតិ

ជនរងគ្រោះម្នាក់ ត្រូវជនសង្ស័យចាក់១ដែកឆាបរងរបួសធ្ងន់

កំពង់ធំៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនរងគ្រោះម្នាក់ បន្ទាប់ពីមានទំនាស់ពាក្យ សំដីគ្នា ក៏ត្រូវជនសង្ស័យចាក់១ដែកឆាបរងរបួសធ្ងន់ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោងប្រហែល២២និង១៩នាទី នៅស្រុកសន្ទុក ខេត្តកំពង់ធំ ។

ជនសង្ស័យឈ្មោះ អេង សីហា ភេទប្រុស អាយុ ២៩ឆ្នាំ នៅភូមិតាញ៉ោក ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ បានយកដែកឆាប ចាក់ទៅលើរងគ្រោះ ឈ្មោះ ប៉ុន ផានិត ភេទប្រុស អាយុ២៩ឆ្នាំ ត្រូវជាប្អូនចំក្រោមត្រចៀកខាងឆ្វេង របួសធ្ងន់បញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យរុស្សី (ភ្នំពេញ) ។

មូលហេតុ៖ ផឹកស្រាស្រវឹងទំនាស់ពាក្យសម្តីគ្នា ធ្វើសកម្មភាពរួចមុខសញ្ញារត់គេចខ្លួនបាត់ ។

ករណីនេះកម្លាំងជំនាញបានស្រាវជ្រាវកសាងសំណុំរឿងតាមនីតិវិធី ៕

មតិយោបល់