ព័ត៌មានជាតិ

គិតត្រឹមព្រឹកនេះ ស្ថានភាពទឹកជំនន់តាមសន្តរស្ទឹង បានចូលដល់ផ្ទះប្រជាពលរដ្ឋចំនួន ៤៥៥ខ្នង នៅខណ្ឌដង្កោ

ភ្នំពេញៈ យោងតាមផេកអធិការដ្ឋាននគរបាលខណ្ឌដង្កោបានឲ្យដឹងថា នៅថ្ងៃអង្គារ ១១រោច ខែអស្សុជ ឆ្នាំ ជូត ទោស័ ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ គិតត្រឹមម៉ោង១០.០០នាទី ស្ថានភាពទឹកជំនន់តាមសន្តរស្ទឹង បានចូលដល់ផ្ទះប្រជាពលរដ្ឋចំនួន ១០សង្កាត់ ២៣ភូមិ ៤៥៥ខ្នងផ្ទះ ប្រជាពលរដ្ឋចំនួន ១៦៥៧នាក់ កម្ពស់ទឹកបន្តកើនឡើងដល់០៦.១០ម៉ែត្រ។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានដឹកនាំកម្លាំងអន្ដរាគមន៍ពិសេស ៣០នាក់ ចុះល្បាតតាមសន្តរស្ទឹង ដើម្បីត្រៀម ជួយប្រជាពលរដ្ឋ។

មតិយោបល់