ព្រះវិហារៈ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៤និង០០នាទីព្រឹក មានករណីគ្រោះថ្នាក់អគ្គិភ័យ ១លើកចំណុចផ្សារឆែប ស្ថិតក្នុងភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ បណ្ដាលឲ្យឆេះតូបលក់ដូររបស់អាជីវករចំនួន ៦តូប និងផ្ទះចំនួន ១ខ្នង ផ្ទះត្រូវបានឆេះខូចខាតទាំងស្រុង និងសម្ភារៈមួយចំនួនធំទៀត។
មូលហេតុ៖ នៃការឆេះបណ្ដាលមកពី ឆ្លងចរន្តអគ្គិសនី និងផ្ទុះទូក្លាស្សេ ។
ករណីនេះកម្លាំងនគរបាលខេត្ត និងកម្លាំងនគរបាលស្រុកឆែប ស្រុកត្បែងមានជ័យ ស្រុកជ័យសែន សហការជាមួយ កម្លាំង យោធានិងកម្លាំងកងរាជអាវុធហត្ថ សរុបចំនួន ៧០នាក់ បានប្រើប្រាស់រថយន្តអគ្គិភ័យចំនួន ៤គ្រឿង ប្រើប្រាស់ទឹកអស់ ១០ឡាន អន្តរាគមន៍ទប់ស្កាត់មិនឲ្យឆេះរាលដាល និងពុំបណ្ដាលឲ្យមានមនុស្សរងគ្រោះថ្នាក់ឡើយ៕
មតិយោបល់