ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៨និង១០នាទី មុនពេលកើតហេតុ ជនរងគ្រោះទី១ ឈ្មោះឃុន សុផល ភេទប្រុស អាយុ៥២ឆ្នាំ កំពុងតែអង្គុយនៅលើម៉ូតូនិយាយទូរស័ព្ទ នៅចំណុចផ្លូវព្រះសីហនុ កែងផ្លូវ៥១ ភូមិ៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ស្រាប់តែជនសង្ស័យជា ជនជាតិអង់គ្លេសស្បែកខ្មៅ ដើរសំដៅមករក ដោយមានការភ័យក្លាចជនរង បានយកទូរស័ព្ទកំពុងនិយាយដាក់ចូលខោប៉ៅវិញ។ ហើយពេលនោះជនសង្ស័យឃើញ ក៏បានវាយទៅលើជនរងគ្រោះមួយដៃ ចំដើមទ្រូងខាងឆ្វេងដួលទៅលើដី រួចមកជនសង្ស័យ បានដើរសំដៅមករកជនរងគ្រោះទី២ ឈ្មោះ ឆឹង យ៉ុន ភេទប្រុស អាយុ៤៥ឆ្នាំ ដែលកំពុងអង្គុយលើកៅអី ចុចទូរស័ព្ទទលេងនៅមុខហាង លក់គ្រឿងសំអាង ក៏លូកដៃយកទូរស័ព្ទពីដៃជនរងគ្រោះ តែជនរងគ្រោះមិនព្រមឲ្យ ជនសង្ស័យក៏បានប្រើអំពើហិង្សា សង្កត់នឹងច្របាច់កជនរងគ្រោះ រួចកន្ត្រាក់យកទូរស័ព្ទពីដៃ ហើយដើរចេញទៅឃើញដូចនេះ ជនរងគ្រោះបានយកកៅអីដែកបម្រុង និងវាយទៅលើជនសង្ស័យ តែត្រូវបានជនសង្ស័យធាក់ និងចាប់កៅអីនោះបាន រួចយកកៅអីមកវាយទៅលើជនរងគ្រោះវិញ បណ្ដាលឲ្យបាក់ដៃខាងឆ្វេងហើយជនសង្ស័យបានរត់គេចខ្លួន ។
ក្រោយទទួលបានព័ត៌មាន សភាពការនេះភ្លាម កម្លាំងដែលកំពុងល្បាតនៅជិតគោលដៅកើតហេតុខាងលើ ក៏បានធ្វើការអន្តរាគមន៍ ឈានដល់ការឃាត់ខ្លួនជនសង្ស័យរួម និងវត្ថុតាងទូរស័ព្ទដៃ០១គ្រឿងម៉ាក OPPO ព៌ណខៀវ បានតែម្តង។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋានប៉ុស្តិ៍ កំពុងធ្វើការសាកសួរនឹងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធីច្បាប់ ៕
មតិយោបល់