ភ្នំពេញៈ បុរសម្នាក់ បើករថយន្តម៉ាកព្រុសមួយគ្រឿងបុកទ្រូងផ្លូវនិងបង្គោលភ្លើង បណ្តាលឲ្យដួលរលំទ្រូងផ្លូវ អស់២ផ្ទាំង និងខូចខាតបង្គោលភ្លើង១ដើម រីឯតៃកុងរថយន្តវិញរត់គេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ រួមដំណើរជាមួយគ្នា៣នាក់ទៀត បើករថយន្តម៉ាកព្រុស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AS-5869 ចេញពីក្លឹបកម្សាន្តមួយកន្លែង បើកក្នុងល្បឿនលឿន ក៏រេចង្កូតទៅទ្រូងផ្លូវខ្ទេចអស់២ផ្ទាំង និងបង្គោលភ្លើង១ដើមកំពិត។ រីឯរថយន្តវិញរងការខូចខាតផ្នែកខាងឆ្វេងរថយន្តស្ទើរតែទាំងស្រុង បន្តដំណើរទៅមុខលែង ទើបតៃកុងរថយន្តនិងអ្នករួមដំណើរបានប្រញាប់គេចចេញពីកន្លែងកើតហេតុ បាត់ស្រមោល បន្សល់តែរថយន្តតែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុទាក់ទងទៅសមត្ថកិច្ចជំនាញយករថយន្តស្ទូចមកស្ទូចយករថយន្តបង្កយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញ និងរង់ចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយទៅតាមនិតិវិធីច្បាប់បន្តទៀត៕
https://youtu.be/Qz_EgivNt48
មតិយោបល់