ព័ត៌មានជាតិ

តើ​​បុ​រ​ស​​គួ​រ​តែ​​ប្រើ​​​ទឹ​ក​​អ​នា​ម័​យ​​ស​ម្អា​ត​​ប្រ​ដា​ប់​​​ភេ​ទ​​ដែ​រ​ឬ​ទេ​​?​

​ទំនាក់ទំនង​ស្នេហា និង​សង្គ្រាម​ភេទ​របស់​អ្នក និង​មិត្តស្រី​របស់​អ្នក​ពេលខ្លះ​ហាក់ដូចជា​មាន​ភាព​កង្វក់​ដែល​ធ្វើឲ្យ​ដៃគូរ​ទាំងសងខា​ង​មានការ​ស្អប់ខ្ពើម រអា​មិន​ចង់​បន្ត​ដំណើរ​វាយលុក​ក្តៅ​សាច់ ។​ភាព​កង្វក់​ទាំងនេះ​អាច​បង្ករ​ជា​ជំងឺ​ឲ្យ​គ្នា​ទៅវិញទៅមក​ថែមទៀត​ផង​។​
erectile-dysfunction-myth
​ទាក់ទិន​និង​រឿង​កង្វក់​នេះដែរ ខ្ញុំ និមិត្ត​ស្រី​ខ្ញុំ​តែងតែ​ប្រើប្រាស់​ទឹក​អនាម័យ​ដើម្បី​សម្អាត​ប្រដាប់ភេទ ដែល​ងាយស្រួល​ប្រើប្រាស់ និង​ធ្វើឲ្យ​អារម្មណ៍​ស្រស់​ស្រាយ ដែល​មិន​រអាករអួល​ក្នុង​ការ​បន្ត​ដំណើរ​សង្គ្រាម​ក្តៅ​សាច់​លើ​គ្រែ ទោះ​ជា​ចង់​ប្រើ​ក្បាច់​អ្វី​ក៏ដោយ​នោះ​។​តែ​ពេល​ខ្លះ​ខ្ញុំ​ក៏​មិន​បានដឹង​ពី​ថា​ទឹក​អនាម័យ​ដែល​ប្រើប្រាស់​នោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​ដែរឬទេ សម្រាប់​បុរស និង​ស្ត្រី​ដែល​ជា​ដៃគូរ​?​សំនួរ​នេះ​ចង់​ឲ្យ​បង គេហទំព័រ ដំណឹង ជួយ​បកស្រាយ​។​
​អរគុណ​ចំពោះ​សំនួរ​នេះ ទោះបីជា​ប្អូនសុំ​មិន​បង្ហាញឈ្មោះ​​ក្តី តែ​នេះ​វា​សំនួរ​ដ៏​ល្អ​ដែល​បង​ត្រូវ​ឆ្លើយ​ជូន​ប្អូន និង​សុភាពបុរស​ផ្សេង​ទៀត​គួរ​យល់​ដឹង​៖

​អបអរ​ចំពោះ​ប្អូន​ដែល​យល់ដឹង​ពី​បញ្ហា​ផ្លូវភេទ​យ៉ាងច្បាស់ ដោយ​ធ្វើ​ការការពារ​ខ្លួនឯង និង​មិត្តស្រី ដោយ​ប្រើប្រាស់​ទឹក​អនាម័យ​ដើម្បី​សម្អាត​ប្រដាប់ភេទ មុន​រួមរក្ស តែ​រឿង​នេះ​មាន​បុរស​ជាច្រើន​ដែល​គាត់​ក៏​ពុំបាន​ដឹង​ដែរ និង​មិន​បាន​ធ្វើ​វា​។​
​ជា​ធម្មតា​នៅ​លើ​ទីផ្សារ​នាពេល​បច្ចុប្បន្ន​ការលក់​ទឹក​សម្អាត​ប្រដាប់​ភេត​មាន​ច្រើនយ៉ាង ជាពិសេស​សម្រាប់​នារី​ភេទ ។​ទឹក​សម្អាត់​ប្រដាប់​បុរស​កាល​ពី​មុនសឹង​តែ​មិន​មាន តែ​ពេល​នេះ​ទីផ្សារ​នៃ​ទឹក​អនាម័យ​នេះ​បាន​បើក​ច្រក​សម្រាប់​បុរស​ដែល​ត្រូវ​ការឲ្យ​ប្រដាប់ខ្លួន​បាត មិន​ថា​ពេល​រួមភេទ ឬ​ក្រោយ​រួមភេទ​នោះទេ ។ ការប្រើប្រាស់​ទឹក​អនាម័យ​នេះ​គឺ​ប្រើ​ក្នុង​គោលបំណង​បំបាត់ ឬ​សម្អាត ពំនូក​ផ្សិត​ដែល​នៅ​ក្បែរៗ​ប្រដាប់ភេទ ដែល​ជា​បណ្តុំ​នៃ​មេរោគ​ឆ្លង​យ៉ាង​រហ័ស ខណៈ​ដែល​ដៃគូរ​ប្រើ​មាត់​ដើម្បី​រួម​ភេទ​នោះ​។​ការប្រើ​ទឹក​អនាម័យ​សម្អាត​នេះដែរ វា​ធ្វើឲ្យ​ប្រដាប់​ភេទ​របស់​ស្ត្រី​មាន​ពណ៌​ក្រហម គួរ​ជាទី​ចាប់​អារម្មណ៍​របស់​ដៃគូ​រ ។​សម្រាប់​បុរស​វិញ​វា​ជា​រឿង​ល្អ​ម្យ៉ាងដែរ​ក្នុង​ការប្រើប្រាស់​ទឹក​អនាម័យ នេះ តែ​មិនមែន​ទិញ​ទឹក​អនាម័យ​របស់​ស្ត្រី​យកមក​ប្រើប្រាស់​ឡើយ​វា​អាច​ប៉ះពាល់​ដល់​ប្រដាប់​បន្ត​ពូជ​របស់​ខ្លួន គួរ​ទិញ​ផលិតផល​លើ​ទីផ្សារ​ដែលមាន​មាត្រដ្ឋាន​ច្បាស់លាស់ ដែល​គេ​ផលិត​ឡើង​សម្រាប់​បុរស​។​

​ទោះបីជា​វា​មាន​លក្ខណៈ​ល្អ​ពិតមែន តែ​គួរ​ដឹងថា ការប្រើប្រាស់​របស់​វា​មិនមែន​ប្រើប្រាស់​ទៅ​ផ្ទៃក្នុង​នៃ​ប្រដាប់ភេទ គួរតែ​ជូន​លើ​គែមៗ​នៃ​ប្រដាប់ភេទ ឬ​មិនមែន​ក្នុង​រន្ធ​យោនី​នោះឡើយ ។​
​សម្រាប់​ស្ត្រី​ដែល​ប្រើ​ទឹក​សម្អាត​នេះ​គួរ​កុំ​ប្រើ​ញឹក​ពេក​ក្នុង​មួយថ្ងៃ ដោយ​ប្រើ​តែ​មួយ​ថ្ងៃ​ម្តង​បាន​ហើយ និង​បុរស​ក៏​ដូចគ្នា​ដែរ ។​ក្រៅ​ពី​ការប្រើប្រាស់​ទឹក​សម្អាត​នេះ​អ្នក​អាច​ប្រើ​សាប៊ូ អំពិល ឬ​ទឹក សម្អាត​ជាធម្មតា តែ​ពេល​ខ្លះ​ប្រើ​ទឹក​សម្អាត​មាន​សុវត្ថិភាព​ជាង​៕​

មតិយោបល់