តាកែវៈ នៅថ្ងៃអាទិត្យ ១៣កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ នៅវេលាម៉ោង១៥និង៣០នាទី ជនសង្ស័យឈ្មោះ សង កាក់ ភេទប្រុស អាយុ២៨ឆ្នាំ មានមុខរបកសិករ រស់នៅភូមិព្រៃស្លឹក ឃុំព្រៃស្លឹ ស្រុកទ្រាំង ខេត្តតាកែវ ។ បានយកដាវពីផ្ទះរបស់ខ្លួនទៅដេញកាប់ជនរងគ្រោះឈ្មោះ ដួង ម៉ៅហៅខ្មៅ ភេទប្រុស អាយុ៥០ឆ្នាំ មានមុខរបរកសិករ រស់នៅភូមិ-ឃុំជាមួយជនសង្ស័យ បណ្តាលឲ្យជនរងគ្រោះមានរបួសស្នាម ត្រង់ក្បាកផ្នែកខាងឆ្វេង មួយកន្លែង ដេរបីថ្នេរនឹងរបួសនៅកំភួនដៃឆ្វេងពីរកន្លែង ។ ដោយខឹងជនរងគ្រោះ នាំក្មេងទៅលេងអាប៉ោងនៅក្រោមផ្ទះរបស់គេដែលទុកចោល ។ លុះព្រឹកឡើងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៩និង០០នាទី បានឃាត់ខ្លួនជនសង្ស័យ នឹងដកហូតវត្ថុតាង ដើម្បីកសាងសំណុំរឿង ។ សមត្ថកិច្ចជំនាញបានធ្វើតេស្តឃើញវិជ្ជមានក្នុងទឹកនោមជនសង្ស័យ (មានសារធាតុញៀន) ។
ដោយឡែកករណីទីពីរ អំពើលួចក្ងាននៅថ្ងៃអាទិត្យ ១៣កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១០និង២០នាទីព្រឹក ជនសង្ស័យឈ្មោះ យន រ៉េន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិឆ្កែស្លាប់ ឃុំជីខ្មា បានធ្វើសកម្មភាពចូលទៅលួចក្ងានចំនួនមួយក្បាល (លួចយ៉ាងសកម្ម) របស់ជនរងគ្រោះឈ្មោះ ប៉ាសុខន ភេទប្រុស អាយុ៥២ឆ្នាំ មានមុខរបរនគរបាល ដែលនៅក្នុងទ្រុងក្បែរផ្ទះ ។ នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៩និង០០នាទីព្រឹក បានឃាត់ខ្លួនជនសង្ស័យ ដើម្បីកសាងសំណុំរឿង តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ។ ផ្នែកជំនាញបានធ្វើតេស្តក្នុងទឹកនោមជនសង្ស័យឃើញវិជ្ជមាន មានសារធាតុញៀនក្នុងទឹកនោម ។
ក្រោយកើតហេតុ ជនសង្ស័យខាងលើ ត្រូវសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់