ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនដៃដល់ម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌដង្កោឃាត់ខ្លួន ពាក់ព័ន្ធករណីបង្កអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើកាំបិតប៉័ងតោកាប់) ។
ករណីនេះកើតឡើងនៅថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២១ វេលាម៉ោង ២១និង១៥ទី ត្រង់ចំណុចខាងមុខផ្ទះគ្មានលេខ ផ្លូវ៦០ម៉ែត្រ ស្ថិតនៅភូមិគងនយ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ វង់ ស៊ីណាត ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ទឹកកក ទីលំនៅភូមិគងនយ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ជឹម រតនៈ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅភូមិគងនយ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យក៖ កាំបិតប៉័ងតោចំនួន០១, រណារដែកអារទឹកកកចំនួន០១ ។
ករណីនេះ សាច់ញាតិជនរងគ្រោះបានដាក់ពាក្យបណ្តឹងចំពោះជនសង្ស័យ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ៕

មតិយោបល់