ព័ត៌មានជាតិ

រន្ធត់ណាស់! បុរសម្នាក់ដេកស្លាប់ក្នុងថ្លុកឈាម ក្រោយត្រូវរថយន្តមិនស្គាល់ម៉ាក បុកម៉ូតូខ្លួនចំពីមុខពេញទំហឹង

ភ្នំពេញៈ កាលពីវេលាម៉ោង៥ និង២០ នាទីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តមិនស្គាល់ម៉ាក បុកម៉ូតូមួយគ្រឿងចំពីមុខពេញទំហឹង បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ភ្លាមៗ នៅក្នុងថ្លុកឈាម។

ហេតុការណ៍នេះ បានកើតទ្បើងនៅតាមបណ្តោយមហាវិថី ព្រះស៊ីសុវត្ថិ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ថា ទិន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរដឹកមាន់ បានជិះម៉ូតូមួយគ្រឿងម៉ាក RSX ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1DE-0346 ធ្វើដំណើរតាមបណ្តោយមហាវិថីព្រះស៊ីសុវត្ថិ មានទិសដៅពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ ក៏ស្រាប់តែត្រូវរថយន្តមួយគ្រឿង មិនស្គាល់ម៉ាក ធ្វើដំណើរបញ្ច្រាសទិសគ្នា បានបុកម៉ូតូចំពីមុខពេញទំហឹង បណ្តាលឲ្យជនរងគ្រោះ ដួលបោកក្បាលស្លាប់នៅក្នុងថ្លុកឈាម រួចបើករថយន្តរត់គេចខ្លួនបាត់ទៅ។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះធ្វើការវាស់វែងដល់កន្លែងកើតហេតុ និងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍នគរបាល រីឯសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់