ព័ត៌មានជាតិ

Update៖ រន្ធត់ណាស់! ក្មេងប្រុសជនជាតិបរទេសម្នាក់ ធ្លាក់លើអគារ The Penthouse Condo បែកក្បាលស្លាប់ក្នុងថ្លុកឈាម

ភ្នំពេញ: កាលពីវេលាម៉ោង ១០និង ២៥នាទីយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចអគារខុនដូរ he Penthouse Condo តាមបណ្តោយផ្លូវសុធារស់ ខាងមុខផ្សារអីអន១ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ មានករណីក្មេងប្រុសម្នាក់ បានធ្លាក់ពីលើអគារស្លាប់យ៉ាងរន្ធត់។

សពក្មេងប្រុសជនរងគ្រោះ មានអាយុប្រហែល១៣ឆ្នាំ ជាជនជាតិបរទេស។

តាមប្រភពពីសន្តិសុខនៅកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងទ្បើង គាត់កំពុងឈរយាមនៅទីតាំងខាងលើ មួយសន្ទុះស្រាប់តែឃើញជនរងគ្រោះ ធ្លាក់ពីលើអគារជាន់ទី៦ បែកក្បាលស្លាប់ភ្លាមៗ។

យ៉ាងណាមិញពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ច ពុំទាន់បញ្ជាក់នោះទេថា ជាករណីអ្វីឲ្យពិតប្រាកដទ្បើយ៕

មតិយោបល់