ព័ត៌មានជាតិ

និស្សិតឆ្នាំទី១និងបក្ខពួកចំនួន៣នាក់ ត្រូវនគរបាលឃាត់ខ្លួន ករណីលេងល្បែងស៊ីសងខុសច្បាប់

ភ្នំពេញ: នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង២១ និង ៣០នាទី នៅចំណុចដីឡូត៍មួយកន្លែងគ្មានលេខ ផ្លូវ៩៩ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ មានករណីលេងល្បែង អាប៉ោង សមត្ថកិច្ចឃាត់ខ្លួនបាន៣នាក់ ។

ក្រុមអ្នកលេងដែលសមត្ថកិច្ចឃាត់ខ្លួនបាន៖ ១-ឈ្មោះ យ៉ាន់ ចន្ទ័ណារាជ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិទួលសង្កែ សង្កាត់ទួលសង្កែ (គ្មានសារធាតុញៀន) អ្នកលេង ។ ២-ឈ្មោះ សេង អាន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៧៧ ផ្លូវបេតុង ភូមិមិត្តភាព សង្កាត់ឫស្សីកែវ (គ្មានសារធាតុញៀន)អ្នកលេង។៣-ឈ្មោះ លឹម ខួច ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជានិសិ្សតរឆ្នាំទី១ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ (គ្មានសារធាតុញៀន)អ្នកលេង ។

សម្ភារ:ដកហូតរួមមាន៖ ១-មេអាប៉ោង២គ្រាប់ ,២-ចានសម្រាប់បាញ់អាប៉ោង២ ,៣-ផ្ទិល១, ៤-កម្រាលក្រដាស់១សន្លឹក, ៥-ចានជរ័១, ៦-ទូរសព្ទ័១គ្រឿងម៉ាកសាំសុងS9 ។

ជនសង្ស័យខាងលើ ត្រូវឃាត់ខ្លួននាំទៅកាន់អធិការដ្ឋាននគរបាល ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕

មតិយោបល់