ព័ត៌មានជាតិ

ក្រុ​ម​​ហ៊ុ​ន​​ផ​លិ​ត​​​​​រ​ថ​យ​ន្ត​​អា​ល្លឺ​ម៉​ង់​ ​Audi​ ​បាន​​​ប​ង្ហា​ញ​​តួ​រ​លេ​ខ​​​ចំ​ណូ​ល​​​ក្នុ​ង​​ឆ្នាំ​ ​២​០១២ ​

អាឡឺម៉ង់​: ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​ប្រទេស​អាឡឺម៉ង់​ដ៏​ល្បីល្បាញ​Audi AG​បាន​បិទ​ផ្សាយ​នូវ​តួលេខ​នៃ​ចំនួន​ផលិតកម្ម ការដឹកជញ្ជូន​តាម​នា​វា ប្រាក់​ចំនេញ​និង​ប្រាក់​ចំនូល​ដែល​ខ្លួន​បាន​ទទួល​យ៉ាង​ច្រើន​បើ​ទោះជា​វិបត្តិ​បំណុល​ដែល​កំពុង​កើតមាន​នូវ​ស្ទើរ​គ្រប់​ទីកន្លែង​ក្នុង​តំបន់​អ៊ឺរ៉ុប​ក៏ដោយ​។​
audi
​នៅក្នុង​របាយការណ៍​ហិរញ្ញវត្ថុ​របស់​Audi​នា​ឆ្នាំ​ទៅ​បាន​បញ្ជាក់ថា​1,45​លាន​គ្រឿង​បាន​លក់​ដាច់​អស់ពី​ឃ្លាំង​ហើយ​ដែល​ទទួលបាន​ប្រាក់ចំនេញ​ប្រមាណ​48,8​កោដ​លុយ​អ៊ឺរ៉ូ ដែល​តាម​អ្វី​ដែល​លោក​Rupert Stadler​អគ្គនាយក​នៃ​គ​ណះ​គ្រប់គ្រង​របស់​ក្រុមហ៊ុន​Audi AG​បាន​មាន​ប្រសា​ស​ន៍​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នា​សន្និសីទ​កាសែត​ប្រចាំឆ្នាំ​របស់​ក្រុមហ៊ុន​ដែល​មាន​អ្នកកាសែត​អន្តរជាតិ​ចូលរួម​ប្រហែលជា​300​នាក់​។​
15077_Audi-21-660x350
​លោក​Stadler​បាន​និយាយទៀតថា​ក្នុង​ឆ្នាំ​2013​នេះ​ក្រុមហ៊ុន​បាន​ប្រកាស​ពី​ជំហ​និង​ការតាំង​ចិត្តខ្លាំង​ក្នុង​ការបន្ត​បន្ថែម​អតិថិជន​ថែមទៀត​ដោយ​ក្រុមហ៊ុន​ចំណុះ​របស់​ខ្លួន​ដ៏​ធំ​នោះ​គឺ​Volkswagen​មាន​គំរោង​ក្នុង​ការបន្ថែម​បុគ្គលិក​ពេញ​សិទ្ធ​ដល់​ទៅ​1500​នាក់​និង​បុគ្គលិក​ហាត់​ការ​ប្រមាណ​ជា​700​នាក់​ទៀត​ ហើយ​នា​ក្នុង​រយះពេល​បី​ឆ្នាំ​បន្ទាប់​ក្រុមហ៊ុន​ក៏​មាន​គម្រោង​នឹង​ធ្វើ​ការបណ្តាក់ទុន​ដ៏​ធំ​ជា​ប្រវត្តិសាស្ត្រ​ដែល​មាន​ទឹក​ដល់​ទៅ​11​កោដ​អ៊ឺរ៉ូ​ផងដែរ​៕

មតិយោបល់