ព័ត៌មានជាតិ

ចុម! លេងអាប៉ោងជុំគ្នា មិនខ្លាចកូវីដ-១៩ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កំពង់ស្ពឺៈ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៤និង២០នាទី កម្លាំងព្រហ្មទណ្ឌកំរិតស្រាលខេត្ដ សហការជាមួយអធិការដ្ឋាននគរបាលស្រុកសំរោងទង បានចុះបង្រ្កាបអ្នកញៀនល្បែងស៊ីសង (អាចោរជើងមួយ) ហៅអាប៉ោង នៅចំណុចផ្ទះរបស់ឈ្មោះ ជួប ចាន់ធឿន ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ប្រតិបត្ដិការនេះសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនមនុស្ស ៦នាក់៖
១/ឈ្មោះ ជា អ៊ិត ភេទស្រី អាយុ ៥៣ឆ្នាំ រស់នៅភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង ជាអ្នកលេង។
២/ឈ្មោះ ជា ប៉ាង ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង ជាអ្នកលេង។
៣/ឈ្មោះ ឡី វន ភេទប្រុស អាយុ ៥០ឆ្នាំ រស់នៅភូមិមហាលាភ ឃុំរលាំងចក ស្រុកសំរោងទង ជាអ្នកលេង។
៤/ឈ្មោះ សាន ហាន ភេទស្រី អាយុ ៥៧ឆ្នាំ រស់នៅភូមិវាល ឃុំរលាំងចក ស្រុកសំរោងទង ជាអ្នកលេង។
៥/ឈ្មោះ ដោ ខុម ភេទស្រី អាយុ ៥២ឆ្នាំ រស់នៅភូមិបាក់ធ្មេញ ឃុំរលាំងចក ស្រុកសំរោងទង ជាអ្នកលេង ។
៦/ឈ្មោះ ងិន ប្រុស អាយុ ៥១ឆ្នាំ រស់នៅភូមិក្រាំងក្រូច ឃុំស្គុះ ស្រុកសំរោងទង ជាអ្នកលេង ។

ដកហូតសម្ភារៈ វត្ថុតាង៖ មេអាប៉ោងចំនួន ៤ម៉ូតូចំនួន ១គ្រឿង ចាន២ ផ្ដិល១ និងប្រាក់ចំនួន ១៦៧,៣០០រៀល ( ដប់ប្រាំមួយម៉ឺនប្រាំពីពាន់បីរយរៀល ) ទូរស័ព្ទដៃចំនួន ៣គ្រឿង កាបូបពណ៌ខ្មៅចំនួនមួយ។

បច្ចុប្បន្នមុខសញ្ញាល្បែងស៊ីសងទាំង ៦នាក់ ត្រូវបានជំនាញកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ ចាត់ការតាមនីតិវិធី ៕

មតិយោបល់