បុរសម្នាក់ត្រូវបានចោទប្រកាន់ពីបទបើកក្នុងស្ថានភាពស្រវឹងទៅបុកឱសថស្ថានមួយកន្លែង បន្ទាប់មកក៏រត់គេចខ្លួនទៅផឹកនៅក្នុងបារក្បែរនោះ រហូតដល់ប៉ូលិសមកដល់ នេះបើតាមរបាយការណ៍របស់ប៉ូលិសនៅក្នុងតំបន់ Georgia សហរដ្ឋអាមេរិក។
ប៉ូលិសនៅទីក្រុង Atlanta បាននិយាយថា ជនសង្ស័យបានបើករថយន្តទាំងស្រវឹងទៅបុកឱសថស្ថានបាក់ខ្ទិចខ្ទីកាលពីថ្ងៃសុក្រក្រោយមកគាត់បានដើរទៅបារនៅជិតនោះដើម្បីបន្តផឹក។
លោក Rashad Williams មានវ័យ ៣៨ ឆ្នាំ រស់នៅក្នុងទីក្រុង Lithonia សហរដ្ឋអាមេរិក ត្រូវមន្ត្រីប៉ូលិសបានឲ្យដឹងទៀតថានៅមុនម៉ោង ៣ កន្លេះព្រឹកគាត់បានបើកបរចុះពីលើស្ពាន Cheshire ក្នុងគោលបំណងបត់ទៅខាងឆ្វេងបន្ទាប់ពីគាត់មិនអាចម្ចាស់ការលើរថយន្តរបស់គាត់បាន ក៏ស្រាប់តែទៅបុកនឹងឱសថស្ថានតែម្តង។ ភ្លាមៗនោះសាក្សីដែលនៅនឹងកន្លែងកើតហេតុបានហៅទៅប៉ូលិស ហើយបានរាយការណ៍ថាអ្នកបើកបានគេចខ្លួនចូលទៅក្នុងបារក្បែរនោះ។ នៅពេលដែលប៉ូលិសទៅដល់ស្រាប់តែឃើញគាត់កំពុងតែអង្គុយផឹកស្រាបន្ត ហើយប៉ូលិសបានចាប់ខ្លួនលោក Williams ទៅទីស្នាក់ការ ក្រោយមកគាត់ក៏ត្រូវចោទប្រកាន់ពីបទបើកបរក្រោមឥទ្ធិពលសុរា៕
ព័ត៌មានជាតិ
មតិយោបល់