ព័ត៌មានជាតិ

មន្ត្រីសាខា ក.ប.ប.ចុះត្រួតពិនិត្យ ផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ វេចខ្ចប់ស្រាប់ នៅផ្សារសាមគ្គី

ក្រចេះៈ​ យោងតាមផេករបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំCCF បានឲ្យដឹងថា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ មន្ត្រីសាខា ក.ប.ប. ខេត្ដក្រចេះ ដោយមានកិច្ចសហការចូលរួមជាមួយពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានបន្តចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ម្ហូបអាហារវេចខ្ចប់ស្រាប់ នៅផ្សារសាមគ្គីក្រុងក្រចេះ ស្ថិតក្នុងក្រុងក្រចេះ ខេត្តក្រចេះ។

នៅក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានដកយកគំរូអំបិលមកធ្វើតេស្តបឋមដើម្បីរកមើលកំរិតសារធាតុអ៊ីយ៉ូត។ ជាមួយគ្នានោះ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។

*ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញ អំបិល មានសារធាតុអ៊ីយ៉ូតតាមស្ដង់ដាដែលបានកំណត់។ ក្នុងថ្ងៃដដែលនោះដែរ មន្ត្រីជំនាញបានធ្វើការណែនាំសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មស្តីពីការអនុវត្តអនុក្រឹត្យលេខ ១៣៣ អនក្រ.បក និងប្រកាសរួមលេខ ០៦១ ស.ន.រ.ប. ស្តីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

 

មតិយោបល់