ព័ត៌មានជាតិ

លួចម៉ូតូបានជិត១សប្តាហ៍ ស្មានតែរួចខ្លួនតែនៅតែជាប់ខ្នោះដដែល

ភ្នំពេញ: កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ នៅវេលាម៉ោង ៣និង០០នាទី អធិការដ្ឋានគរបាលខណ្ឌសែនសុខ ស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យម្នាក់ ករណីលួចម៉ូតូ នៅចំណុចក្នុងបរិវេណផ្ទះជួលលេខ១០ ផ្លូវបេតុង ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ កាលពីថ្ងៃទី០១-០៨-២០២០ វេលាម៉ោង០៨ និង៣០នាទី បង្កដោយជនសង្ស័យ០១នាក់ ឈ្មោះ ជ្រៃ អុន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (គ្មានសារធារុញៀន) បានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះឈ្មោះ ស៊ឹម យាត ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់ផ្ទះជួល ផ្លូវបេតុង ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

សម្ភារ:បន្សល់ទុក ម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១០ ពាក់ស្លាកលេខព្រៃវែង1B-9324 ប្រគល់ឲ្យជនរងគ្រោះវិញ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

មតិយោបល់