មណ្ឌលគិរី: នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង២២និង២៧នាទី កម្លាំងសមត្ថកិច្ច១៣នាក់ មានលោកស្រីឧត្តមសេនីយត្រី ហួន គឹមហេង ស្នងការរងទទួលផែនប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងមានការចូលរួម ពីលោក វរសេនីយ៍ត្រី ចេង ម៉ាប់ អធិការរងក្រុងសែនមនោរម្យ បានដឹកនាំកម្លាំងចុះបង្រាប KTV វងភ័ក្រធារី ឋិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
ដកហូតសម្ភារៈ ១-ថាច់ចុចបទចំរៀងចំនួន០៥គ្រឿង, ២-ធុងសាប់ចំនួន០៤គ្រឿង, ៣-ម៉ៃក្រូហ្វូនចំនួន០៤គ្រឿង, ៤-ក្បាលអ៊ីហ្វិចចំនួន០៥គ្រឿង,៥-អំភ្លីចំនួន០៧គ្រឿង បានយកមករក្សាទុកនៅការិល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
មតិយោបល់