កំពង់ស្ពឺៈ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោក វរសេនីយ៍ឯក ខេង ម៉េងឈាង នាយការិយាល័យព្រមហ្មទណ្ឌកំរិតស្រាល សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បង្ក្រាបជាក់ស្តែងជនសង្ស័យម្នាក់ ឈ្មោះ រិន សុភ័ក្រ្ត ហៅ រិន សារ៉េត (រ៉ា) ពាក់ព័ន្ធករណីឆបោក (លក់វត្ថុស័ក្តិសិទ្ធិគោបា) ស្ថិតនៅត្រង់ចំណុចភូមិត្រពាំងជ្រៃ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដើម្បីយកមកសាកសួរ នៅការិយាល័យជំនាញ ។
តាមចម្លើយរបស់ឈ្មោះ រិន សុភ័ក្ត្រ ហៅ រិន សារ៉េត បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆបោក យកប្រាក់ពីជនរងគ្រោះ ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិខ្មែរ ចំនួន១០០,០០០$ (ដប់ម៉ឺនដុល្លារអាមេរិក) ប្រាកដមែន ។
សម្ភារៈដកហូត៖ រថយន្ត០១គ្រឿង ម៉ាក Lexus RX 300 ផលិតឆ្នាំ១៩៩៨ ពណ៌ទឹកមាស ពាក់ផ្លាកលេខ កំពង់ចាម 2C-2324។ ទូរស័ព្ទ០៣គ្រឿង,១-ម៉ាកណូគៀ ចុចពិលពណ៌ខ្មៅ ប្រើប្រាស់ស៊ីមលេខ០៩៧ ២៣៧ ៨២៩៤ ,២- ម៉ាក SAMSUNG NOTE9 ពណ៌ព្រីងទុំ ប្រើប្រាស់ស៊ីមកាតលេខ ០៧១ ៨៧៥ ៧៨៧៨ ,៣-ម៉ាកSAMSUNG ពណ៌ស ប្រើប្រាស់ស៊ីមលេខ ០៣១ ៤៨៨៨ ១៧១ ។លោហៈធាតុ ពណ៌ខ្មៅ (រូបកូនគោ) ដាក់ក្នុងប្រអប់ពណ៌ខ្មៅចំនួន០១។ គាថា រុំស្កុតចំនួន០១។ ប្រេងសម្រាប់លាបវត្ថុ(កូនគោពណ៌ខ្មៅ)។ ក្រណាត់ស។ ឈើគូសមួយចំនួនធំ។
-គាថា ស្លឹករឹត ចំនួន០១។ ឯកសារពាក់ព័ន្ធ នឹងការទិញលក់វត្ថុបុរាណមួយចំនួន។
បច្ចុប្បន្ន ជនជងស្ស័យខាងលើ ការិយាល័យជំនាញ បានសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ។
គួររំលឹកដែលថា កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ លោក វរសេនីយ៍ឯក ព្រំ សារឿន នាយការិយាល័យអនុវត្តដីកា បានធ្វើការឃាត់ខ្លួនឈ្មោះ សៀវ សុខនឿន ភេទប្រុស អាយុ៤១ឆ្នាំ តាមបណ្តឹងរបស់ជនរងគ្រោះចំនួន០៥នាក់ ក្នុងករណី ឆបោកប្រាក់ចំនួន១៥៩,៥០០$ (ដប់ប្រាំម៉ឺនប្រាំបួនពាន់ប្រាំរយដុល្លារអាមេរិក) (ឆបោកលក់សំរិទ្ធិគោបា) ។
ក្រោយពីធ្វើការសាកសួរ ឈ្មោះ ស៊ីវ សុខនឿន បានសារភាពថា ខ្លួនរួមជាមួយបក្ខពួកឈ្មោះ រិន សុភ័ក្ត្រ ហៅ រិន សារ៉េត ពិតជាបានប្រព្រឹត្តករណី ឆបោកប្រាក់ ពីជនរងគ្រោះទាំង០៥នាក់ខាងលើប្រាកដមែន។ សម្ភារ:ដកហូតរួមមាន៖ ១.ក្រឡពណ៌ក្រហមចំនួន ០២ ,ខ្សែកអំបោះ ចំនួន០២ខ្សែ,២.ទូដែកចំនួន ០១ , ក្រឡទឹកចំនួន០១ ,អំបោះឆៅចំនួន១ដុំ ។
ក្រោយពីការសួរនាំឈ្មោះ ស៊ីវ សុខនឿន រួចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជូនជនសង្ស័យឈ្មោះ ស៊ីវ សុខនឿន ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់មកនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ លោក ឡុង វណ្ណា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនឈ្មោះ ស៊ីវ ស៊ីនឿន នៅពន្ធនាគារមណ្ឌលអប់រំកែប្រែទី១ (ម១) ។
លុះដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលដីកាចាត់ឲ្យស៊ើបសួរជំនួសលេខ ៤៤១ ព្រទ ចុះថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ របស់លោក ស៊ លីនណា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ឲ្យរកសាវតាជាតិរបស់ឈ្មោះ រិន សារ៉េត ហៅ រិន សុភ័ក្ត្រ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ៕
មតិយោបល់