ព័ត៌មានជាតិ

អគ្គិភ័យឆេះ អគារខុនដូរ De Castle នៅខណ្ឌទួលគោក

ភ្នំពេញ: នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃសុក្រ ៣រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ មានករណីអគ្គិភ័យមួយកន្លែងកើតឡើង នៅខុនដូរ De Castle ស្ថិតតាមបណ្ដោយផ្លូវ ៣១៥ ភូមិ៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ម្ចាស់ឈ្មោះ ឆៃ ណន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកគ្រប់គ្រង ។

មូលហេតុ៖ ឆ្លងចរន្តអគ្គិសនីប្រអប់ភ្លើងជាន់ទី៦,៧ ។ ប្រភេទសំណង់ ថ្មបេតុង ( ទំហំ៥០ម៉ែត្រ x ៦០ម៉ែត្រ ) ។ ខូចខាត ឆេះសម្ភារ:ទូប្រអប់ភ្លើងចំនួន០៤ទូ (ទូទំហំ១ម៉ែត្រx១.៥ម៉ែត្រ) នឹងពុំបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ ។

ករណីគ្រោះអគ្គិភ័យកើតឡើងខាងលើនេះ សមត្ថកិច្ចចេញរថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន០២គ្រឿង។ពន្លត់ចប់នៅម៉ោង១០និង៣០នាទីព្រឹកនាថៃ្ងខែឆាំ្នដដែល ៕

មតិយោបល់