ភ្នំពេញៈ ផ្តើមចេញពីឆន្ទៈនិងការទទួលខុសត្រូវខ្ពស់លើកការងារដឹកនាំ និងគោរពអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការការពារអភិរក្ស និងទប់ស្កាត់នូវរាល់សកម្មភាពល្មើសច្បាប់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមន្រ្តីជំនាញពាក់ព័ន្ធ កាលពីម្សិលមិញនេះ បានធ្វើដំណើរចុះពិនិត្យពីស្ថានភាពក្នុងតំបន់ដែនជំរកសត្វព្រៃ នៅតាមបណ្តារខេត្តគោលដៅនានា ដើម្បីជួបជាមួយមន្រ្តីឧទ្យានុរក្ស និងក្រុមការងាររបស់អង្គការ WWF កម្ពុជាពីដែលកំពុងបំពេញការងារនៅក្នុងតំបន់ការពាព្រៃឈើ និងធនធានធម្មជាតិ របស់កម្ពុជា។
ក្នុងដំណើរចុះពិនិត្យនោះ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងពីសារៈសំខាន់ នៃការអភិរក្សធនធានធម្មជាតិ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងការការពារនិងបង្រ្កាបបទល្មើសព្រៃឈើ និងការបរបាញ់ខុសច្បាប់ ដែលស្នើឱ្យភាគីពាក់ព័ន្ធទាំងស្ថាប័នរដ្ឋ និងអង្គការជាតិ អន្តរជាតិទាំងអស់រួមសហការគ្នា ដើម្បីការពារផលប្រយោជន៍ជាតិ និងការពារផលប្រយោជន៍ពិភពលោកទាំងមូល។
លោករដ្ឋមន្រ្តីក៏បានជម្រុញថែមទៀតនូវកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំ ជាមួយនឹងអង្គការ WWF កម្ពុជា ក៏ដូចជាអង្គការដទៃទៀត ក្នុងការអភិរក្សនូវធនធានធម្មជាតិដ៏មានតំលៃរបស់ប្រទេសកម្ពុជា រួមគ្នាការពារបង្រ្កាបបទល្មើសឱ្យខាងតែបាន។
ឆ្លើយតបទៅនឹងតួនាទីភារកិច្ចដ៏មានតម្លៃខាងលើ និងអនុវត្តតាមអនុក្រឹត្យលេខ ៦៩ អនក្រ.បក របស់រាជរដ្ឋាភិបាល ដែលបានផ្តល់សិទ្ធដោយផ្ទេរព្រៃការពារ តំបន់អភិរក្សព្រៃឈើ តំបន់ព្រៃផ្តល់ផល សម្បទានដីសេដ្ឋកិច្ច និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធផ្សេងៗជាច្រើនទៀត ឱ្យទៅក្រសួងបរិស្ថានជាអ្នកគ្រប់គ្រងបន្ថែម។
គួររំលឹកថា កាលពីពេលថ្មីៗនេះ ក្រសួងបរិស្ថានត្រូវបានទទួលភារកិច្ចបន្ថែមថ្មីមួយចំនួនទៀត លើការអភិរក្សតំបន់ការពារធម្មជាតិក្នុងនោះមាន៖ ឧទ្យានជាតិវ៉ឺនសៃ-សៀមប៉ាង(រតនគិរី-ស្ទឹងត្រែង), ដែនជម្រកសត្វព្រៃសៀមប៉ាងខាងលិច ,ដែនជម្រកសត្វព្រៃសៀមប៉ាង, ដែនជម្រកសត្វព្រៃព្រៃឡង់ ( ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងកំពង់ធំ) និង ដែនជម្រកសត្វព្រៃឆែប (ព្រះវិហារ និងស្ទឹងត្រែង)។
យុទ្ធនាការនេះធ្វើឡើងស្របពេលដែលនិន្នាការពិភពលោក កំពុងយកចិត្តទុកដាក់ចំពោះអនាគតនៃការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ នៅក្នុងសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមលើវិស័យពាក់ព័ន្ធមួយចំនួនដូចជាវេជ្ជសាស្ត្រ កសិកម្មនិងឧស្សាហកម្ម ដើម្បីសន្តិភាព៕
មតិយោបល់