ព័ត៌មានជាតិ

នារីវ័យក្មេង៣នាក់ ជិះម៉ូតូបុករថយន្តកំពុងបត់ឆ្លងផ្លូវ រងរបួសធ្ងន់

ពោធិ៍សាត់: មនុស្ស៣នាក់ បានរងរបួសធ្ងន់ ក្រោយពីជិះម៉ូតូបុកគូទរថយន្តកំពុងបត់ឆ្លងផ្លូវកាលពីវេលាម៉ោង១និង៥៣នាទីរសៀល ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១៥៤ និង១៥៥ ស្ថិតនៅភូមិ ប៉ប៉ិត ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោកអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា រថយន្តបង្កម៉ាក HYUNDAI  ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខសៀមរាប 3A-0113 ធ្វើដំណើរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុបានបត់ឆ្លងថ្នល់ពីត្បូងទៅជើង ពេលនោះស្រាប់តែម៉ូតូម៉ាក Honda Dreem C 125 ពណ៌ខ្មៅ សេរីឆ្នាំ២០០៥ ពាក់ស្លាកលេខ ភ្នំពេញ 1E-1633 ធ្វើដំណើរស្របទិសគ្នា បានបុកពីក្រោយ បណ្តាលឲ្យរងរបួសធ្ងន់៣នាក់។

ជនរងគ្រោះឈ្មោះ ស៊ុយ ណូ ភេទស្រី អាយុ១៧ឆ្នាំ មានលំនៅភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ  ខេត្តពោធិ៍សាត់  (ជាអ្នកបើកបរម៉ូតូ) ២-ឈ្មោះ ឡាច ម៉ុន ភេទស្រី អាយុ២៣ឆ្នាំមានលំនៅភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងម្នាក់ទៀតមិនស្គាល់ឈ្មោះ។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះដឹកទៅកាន់មន្ទីពេទ្យបង្អែកខេត្តពោធិ៍សាត់។ ចំណែករថយន្តបង្ក និងម៉ូតូ ត្រូវសមត្ថកិច្ចអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រគរ រង់ចាំដោះស្រាយពេលក្រោយ៕

photo_2016-09-26_17-35-41

photo_2016-09-26_17-35-26

photo_2016-09-26_17-35-30

photo_2016-09-26_17-35-32

photo_2016-09-26_17-35-33

photo_2016-09-26_17-35-39

មតិយោបល់