ភ្នំពេញៈ នៅវេលាម៉ោង ៩និង២៥នាទីយប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ មានករណីប្រទះឃើញសពបុរសអ្នករត់ម៉ូតូឌុបម្នាក់ ត្រង់ចំណុចចំណតរថយន្តក្រុង មុខមជ្ឈមណ្ឌលចេនឡា តាមបណ្តោយផ្លូវព្រះមុនីរ៉េត សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ដំណើររឿង៖ បុរសអ្នករត់ម៉ូតូឌុបម្នាក់ ត្រូវបានពលរដ្ឋប្រទះឃើញដេកស្លាប់ យ៉ាងអាណោចអធ័មនៅចំណតរថយន្តក្រុង ក្រោយបាត់ ១សប្ដាហ៍ ហើយក្រោយពីកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំង ត្រួតពិនិត្យកោសល្យវិច័យ រួចដឹកសពទៅតម្កល់ទុកឯវត្តស្ទឹងមានជ័យ និងស្រាវជ្រាវរកក្រុមគ្រួសារ ដើម្បីឲ្យយកសពទៅធ្វើបុណ្យ៕
មតិយោបល់