ព័ត៌មានជាតិ

ម្ចាស់ហ្វេសប្រហែស!ដុតធូបមូសទុកចោល បណ្តាលឲ្យកើតជាអគ្គិភ័យឆេះផ្ទះខ្ទេច

កំពង់ធំ: នៅថ្ងៃសុក្រ៣រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង០៨និង៣០នាទី មានករណីអគ្គិភ័យឆេះផ្ទះចំនួន០១ខ្នង ស្ថិតនៅភូមិបន្ទាយរងៀង ឃុំថ្មសំលៀង ស្រុកសន្ទុក ខេតត្តកំពង់ធំ ។

ម្ចាស់ឈ្មោះ ទុយ កាត់ ភេទប្រុស អាយុ២៧ឆ្នាំ, ប្រភេទសំណង់: ផ្ទះធ្វើអំពីឈើ ទំហំ០៥មx០៧ម ដំបូលប្រក់ស័ង្កសី។

ខូចខាត៖ ឆេះផ្ទះ០១ខ្នងទាំងស្រុងទំហំ០៥មx០៧ម,ឆេះម៉ាស៊ីនត្រងស៊ីន័រចំនួន០១គ្រឿង,ឆេះម៉ាស៊ីនបាញ់ថ្នាំចំនួន០១គ្រឿង,ផ្ទាំងសូឡាចំនួន០១គ្រឿង,ធុងទឹកចំនួន០១,កំប៉ុងហ្គាសចំនួន២០កំប៉ុង,សាំងចំនួន២កានកន្លះ,កូនកង់ចំនួន០១គ្រឿង,កង់គោយន្តចំនួន០១,ប្រាក់រៀលចំនួន១០០០០០០រៀល,សម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។

មលហេតុ៖ បណ្តាលមកពីធ្វេសប្រហែសដុតធូបមូសក្នុងផ្ទះម្ចាស់មិននៅ។

ករណីអគ្គិភ័យខាងលើនេះ សមត្ថកិច្ចមិនបានចេញរថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកសន្ទុកអន្តរាគមន៍នោះទេ ដោយសារទទួលព័ត៌មានយឺតយ៉ាវ ហើយជាតំបន់ដាច់ស្រយាលផ្លូវពិបាកធ្វើដំណើរ ៕

មតិយោបល់