ព័ត៌មានជាតិ

ទៅបញ្ចូលទឹកស្រែដោយទុកម៉ូតូក្នុងរោងចំងាយប្រហែល៨០០ម៉ែត្រពេលត្រឡប់មកវិញបាត់ឈឹង

ប៉ៃលិន: យោងតាមផេកអប់រំក្រសួងមហាផ្ទៃ បានឲ្យដឹងថានៅ វេលាម៉ោង ៩និង១០នាទីថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០២០ មានករណីចោរលួចម៉ូតូ ចំនួន នៅចំណុច រោងក្នុងស្រែ ស្ថិតក្នុងភូមិ ភ្នំ កុយ (សំបូរ) ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ជនរងគ្រោះឈ្មោះ ស៊ាប សែន ភេទ ប្រុស អាយុ ៣២ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិ ភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានបាត់ម៉ូតូ ម៉ាកឌ្រីម ស៊េរីឆ្នាំ២០១៦ ដំឡើង តែមឆ្នាំ២០១៧ ពណ៍ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 1C -1915។
មូលហេតុ ម្ចាស់គាត់បានជិះម៉ូតូទៅស្រែរួចបានទុកម៉ូតូនៅក្បែររោងក្នុងស្រែដោយចាក់សោរករួចក៏បានដើរទៅបញ្ចូលទឹកនៅក្នុងស្រែចម្ងាយប្រហែល ៨០០ម៉ែត្រ។
បច្ចុប្បន្នកម្លាំងប៉ុស្ដិ៍ នគរបាលរដ្ឋបាលស្រុកសាលាក្រៅ និងកម្លាំងជំនាញនៃអធិការដ្ឋានស្រុកសាលាក្រៅកំពុងស៊ើបអង្កេត និងស្វែងរកមុខសញ្ញាដើម្បីយកមកដាក់ទោសទៅតាមច្បាប់៕

 

មតិយោបល់