កណ្ដាលៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០
វេលាម៉ោង ១និង១០នាទីមានករណីអត្តឃាត(លោតទឹកសំលាប់ខ្លួន)នៅស្ពានដើមលាប ភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ សោម ដារ៉ូ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរនៅផ្ទះ ជនជាតិខ្មែរ នៅអាស័យដ្ឋានភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
តាមការបំភ្លឺរបស់សាក្សីឈ្មោះ ញៀត ស៊ាងហៃ ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ ដែលនៅជិតស្ពានដើម
លាបបានអោយដឹងថា៖នៅថ្ងៃទីវេលាកេីតហេតុ
កំពុងតែធ្វើត្រីទុកធ្វើម្ហូបល្ងាច ស្រាប់តែមានមនុស្សមកពីណារត់មកលោតទឹកលើកស្ពានដើមលាប ស្មានតែក្មេងៗលោតទឹកលេង មិនឃើញងើបចេញពីទឹក ក៏សង្ស័យបានហៅអ្នកលក់ជិតនិងមកមើល ប៉ុន្តែមិនឃើញងើបឡើងមក ក៏បានរាយការណ៍ទៅអាជ្ញាធរភូមិនិងប៉ុស្តិ៍រដ្ឋបាលព្រែកហូរ ប្រជាពលរដ្ឋ បានយកទូរជិះរកជនរងគ្រោះដែលលោតនៅស្ពានដើមលាប។លុះវេលា
ម៉ោង១៤និង៤០នាទីថ្ងៃខែឆ្នាំដដែល បានយកឈើឬស្សីរាវរកក្នុងទឹក ក៏បានប៉ះជនរងគ្រោះនៅជាប់មាត់ច្រាំង ក្បែរគោលស្ពាន បានស្រង់ជនរងគ្រោះឡើងមកលើគោក ប៉ុន្តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ។បន្ទាប់មកក៏បានរាយការណ៍ជូនសមត្តកិច្ចចុះពិនិត្យ។ផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុ ប៉ុស្តិ៍រដ្ឋបាល គ្រូពេទ្យ អាជ្ញាធរ ឃើញថាសាកសពក្បាល ដងខ្លួននិងអវះយវះមានសភាពធម្មតា ពោះមានទឹក ក្រៅពីនិងពុំមានស្លាកស្នាមអ្វីគួអោយកក់សំគាល់ឡើយ។ជនរងគ្រោះជាមនុស្សញៀនស្រា ហូបស្រាជាប្រចាំ។តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញ និងគ្រូពេទ្យ ជនរងគ្រោះ ស្លាប់ដោយសារ លង់ទឹក។សាកសពត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់