មណ្ឌលគិរីៈ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកែវសីមា សហការជាមួយ ខណ្ឌរដ្ឋបាលព្រៃឈើ បានធ្វើការបង្ក្រាបករណីរក្សាទុកឈើល្មើសច្បាប់ចំនួន០១លើក ស្ថិតនៅចំណុចភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នៅវេលាម៉ោង០៩ និង១៥នាទីព្រឹក ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦។
បើតាមការឲ្យដឹងពី ភ្នាក់ងារព័ត៌មាន ប្រចាំខេត្តមណ្ឌលគិរី បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសឈើខាងលើ កម្លាំងក៏បានរកឃើញឈើប្រណីតល្មើសច្បាប់ប្រភេទកកោះចំនួន០៨សន្លឹក។
វត្ថុតាង ត្រូវមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានកសាងសំណុំរឿង ដើម្បីប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើ ចាត់ការបន្តតាមនិតិវិធី។ ចំណែកជនសង្ស័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថកំពុងស្វែងរក ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕
មតិយោបល់