ភ្នំពេញៈ កាលពីវេលាម៉ោង ១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ២៧១ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីបុរសម្នាក់ បើករថយន្ត Mazda បុកទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាត៕





ព័ត៌មានក្នុងដៃអ្នក
ភ្នំពេញៈ កាលពីវេលាម៉ោង ១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ២៧១ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីបុរសម្នាក់ បើករថយន្ត Mazda បុកទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាត៕
នៅថ្ងៃទី 7 ខែ ធ្នូ ឆ្នាំ 1941 ក្រោយការវាយលុករបស់ជប៉ុនទៅលើតំបន់មូលដ្ឋានជើងទឹករបស់អាមេរិក Pearl Harbor បានជោគជ័យវាបានធ្វើនាំឲ្យអាមេរិកធ្លាក់ចូលទៅក្នុងសង្គ្រាមលោកលើកទី 2 ដែរហើយពេលនោះអ្នកជំនាញអាមេរិកបានវិភាគថាការលុកលុយរបស់ពួកផាស៊ីសជប៉ុនទៅកោះហាវ៉ៃពិតជាអាចកើតមាន។ នៅពេលដែលអ្វីដែលជាការព្រួយបារម្ភសំខាន់បំផុតរបស់អាមេរិកចំពោះការលុកលុយរបស់ជប៉ុនទៅលើកោះនេះគឺការដែលជប៉ុននឹងអាចប្រើប្រាស់លុយដុល្លារអាមេរិកដែលមានចរាចរស្រាប់នៅលើទឹកដីកោះមួយនេះម្ល៉ោះហេតុនេះបានជាអាមេរិកបានសម្រេចប្រមូលយកលុយដុល្លារអាមេរិករបស់ខ្លួនជាង 200 លានដុល្លារដែលមាននៅក្នុងកោះហាវ៉ៃមកដូរនឹងក្រដាសដុល្លារអាមេរិកថ្មីមួយទៀតដែលធ្វើឡើងជាពិសេសសម្រាប់តែកោះហាវ៉ៃប៉ុណ្ណោះដោយមានបោះពុម្ពមកជាមួយនឹងអក្សរឈ្មោះកោះហាវ៉ៃផងនៅលើក្រដាសប្រាក់នេះហើយ។ ដោយខ្លួនជឿជាក់ថាបើសិនជាមានការលុកលុយណាមួយក៏ដោយការពង្រីកទ្រព្យមូលធនរបស់ខ្លួននឹងសាបសូន្យដោយការប្រមូលយកបានតែក្រដាសប្រាក់ដុល្លារដែរសម្រាប់ចាយបានតែកោះហាវ៉ៃហើយក្រដាសប្រាក់នេះបានបន្តប្រើប្រាស់រហូតទល់នឹងឆ្នាំ 1944 ៕ មតិយោបល់
សូក្រាត ត្រូវបានគេចាត់ទុកជាទស្សនវិទូម្នាក់ដែលបានបើកសម័យកាលទស្សនៈវិជ្ជារបស់ទ្វីបអ៊ឺរ៉ុបតាំងពីប្រមាណជា ២៥ សត្សវតមកហើយ។មានអ្នកខ្លះបានប្រៀបធៀបទៅជាមួយ ខុងជឺ ទស្សនវិទូរបស់ចិន។ គាត់ល្បីដោយសារគាត់យល់ថា ទស្សនវិជ្ជា ប្រៀបបីដូចជាការស្រាវជ្រាវនិង មានភាពចាំបាច់សំរាប់ការរស់នៅរបស់មនុស្សលោក, គាត់ជាគំរូដ៏អស្ចារ្យមួយសំរាប់មនុស្សជាតិអំពីភាពមានជំនឿជាក់លើខ្លួនឯង ព្រោះគាត់បានយកការស្លាប់របស់គាត់ជាសន្យាធានាដើម្បីរក្សា សច្ចភាពអោយបានរស់រានក្នុងពិភពលោកយើង។ អ្វីដែលកូនសិស្សរបស់គាត់បានដឹង និង ការបង្រៀនរបស់គាត់គឺបានមកពីការពិភាក្សាជជែងវែកញែក,ពេលខ្លះបានបង្ហាញលក្ខណៈយ៉ាងច្បាស់ ពេលខ្លះមានភាពស្រមើលស្រមៃខ្ពស់នេះត្រូវបានគេដឹងតាមរយៈ ប្លាតុង និង សៀវភៅ…
បាត់ដំបងៈ នៅថ្ងៃ សុក្រ ១០រោច ខែ ស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៤និង១០នាទីរសៀល ស្ថិតនៅក្នុងក្រុមទី៥ ភូមិកំពង់គល់ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង…
មតិយោបល់