ព័ត៌មានជាតិ

សូ​​ក្រា​​​​ត​ អ្ន​ក​បើ​ក​​ស​ម័​យ​កា​ល​​​ទ​​ស្សនៈ​​វិ​ជ្ជា​​រ​ប​ស់​​ទ្វី​ប​​អឺ​រ៉ុ​ប​​​​

សូ​ក្រា​ត ត្រូវបាន​គេ​ចាត់ទុក​ជា​ទស្សនវិទូ​ម្នាក់​ដែល​បាន​បើក​សម័យកាល​ទស្សនៈវិជ្ជា​របស់​ទ្វីប​អ៊ឺរ៉ុប​តាំងពី​ប្រមាណ​ជា ២៥ សត្សវត​មកហើយ​។​មាន​អ្នកខ្លះ​បាន​ប្រៀបធៀប​ទៅ​ជាមួយ ខុង​ជឺ ទស្សនវិទូ​របស់​ចិន​។​

​គាត់​ល្បី​ដោយសារ​គាត់​យល់ថា ទស្សនវិជ្ជា ប្រៀប​បី​ដូចជា​ការស្រាវជ្រាវ​និង មាន​ភាពចាំបាច់​សំរាប់​ការរស់នៅ​របស់​មនុស្សលោក​, គាត់​ជា​គំរូ​ដ៏​អស្ចារ្យ​មួយ​សំរាប់​មនុស្សជាតិ​អំពី​ភាព​មាន​ជំនឿ​ជា​ក់លើ​ខ្លួនឯង ព្រោះ​គាត់​បាន​យក​ការស្លាប់​របស់​គាត់​ជា​សន្យា​ធានា​ដើម្បី​រក្សា សច្ចភាព​អោយ​បាន​រស់រាន​ក្នុង​ពិភពលោក​យើង​។​

​អ្វីដែល​កូនសិស្ស​របស់​គាត់​បាន​ដឹង និង ការបង្រៀន​របស់​គាត់​គឺ​បានមក​ពី​ការពិភាក្សា​ជ​ជែង​វែកញែក​,​ពេល​ខ្លះ​បាន​បង្ហាញ​លក្ខណៈ​យ៉ាងច្បាស់ ពេល​ខ្លះ​មាន​ភាព​ស្រមើល​ស្រមៃ​ខ្ពស់​នេះ​ត្រូវបាន​គេ​ដឹង​តាមរយៈ ប្លាតុ​ង និង សៀវភៅ Memorabili របស់ សាកណូ​ហ្វូន អ្នក​ទាំង​ពីរ​ជា​សិស្ស​របស់​សូ​ក្រា​ត​។
​ទោះជា​មាន​ចំនុច​មួយចំនួន​មិន​ចុះសំរុង​គ្នា​តែ​គេ​ឃើញ​ថា​ការសរសេរ​បកស្រាយរ​បស់​អ្នក​ទាំង​ពីរ​អំពី​គំនិត​របស់​គ្រូ​ខ្លួន​ប្រៀបបាន​ជា​ការបំពេញ អោយ​គ្នា​ទៅវិញទៅមក​ធ្វើអោយ​ទស្សនៈ​របស់ សូ​ក្រា​ត ក្លាយ​ជា​អមតៈ​ក្នុង​ទស្សនៈ​របស់​មនុស្សជាតិ​។​

សូ​​ក្រា​​​​ត​ អ្ន​ក​បើ​ក​​ស​ម័​យ​កា​ល​​​ទ​​ស្សនៈ​​វិ​ជ្ជា​​រ​ប​ស់​​ទ្វី​ប​​អឺ​រ៉ុ​ប​​​​
សូ​​ក្រា​​​​ត​ អ្ន​ក​បើ​ក​​ស​ម័​យ​កា​ល​​​ទ​​ស្សនៈ​​វិ​ជ្ជា​​រ​ប​ស់​​ទ្វី​ប​​អឺ​រ៉ុ​ប​​​​

​សូ​ក្រា​ត ជា​កូន​របស់ សូ​ហ្វ្រូន​នី​សគូស គេ​និយាយថា​នៅ ពេល​ចាប់ផ្តើម​មុខរបរ​មុនដំបូង​គាត់​បាន​ឈាន​ចូល​ក្នុង​វិស័យ សិល្បៈ​។​នៅពេល​ឈាន​ចូល​ដល់​វ័យ ជំទង់ គាត់​បាន​រៀបការ​ជាមួយ​នារី​ម្នាក់ ឈ្មោះ សាន​ធីប​ផា គេ​បាន​និយាយ​ថា​ប្រពន្ធ​របស់​គាត់​ជា​នារី​ម្នាក់​ឆ្នាស់ឆ្នើម​គា្មន​សីលធម៌ ប៉ុន្តែ​គេ​មិន​មាន​ភស្តុតាង​អះអាង​អោយ​ច្បាស់លាស់​នោះ​ទេ​។​ហេតុដូចនេះ សូ​ក្រា​ត​ធ្លាប់​និយាយថា បើ​អ្នក​បាន​ប្រពន្ធ​ម្នាក់​ល្អ អ្នក​នឹង​មាន​សុភមង្គល តែបើ​បាន​ប្រពន្ធ​ម្នាក់​មាន​ចរិត​ឆ្នាស់ឆ្នើម អ្នកនឹង​ក្លាយ​ជា​ទស្សនវិទូ​។​

Will Durant បាន​និយាយថា ប្រពន្ធ​របស់​សូ​ក្រា​ត​ជា​មនុស្ស​ស្រលាញ់​សូ​ក្រា​ត​បំផុត​ហើយ​មាន​ការឈឺចាប់​យ៉ាងខ្លាំង​ចំពោះ​មរណភាព​របស់​សូ​ក្រា​ត​។​
គេ​មិន​អាច​បង្ហាញ​ច្បាស់​ថា តើ​នរណា​ជា​គ្រូ​របស់​សូ​ក្រា​ត​នោះទេ តែ​គេ​ឃើញ​ថា​គាត់​ហាក់​បាន​ទទួល​ឥទ្ធិពល​ពី ទ្រឹស្តី របស់ Parmenides, Heraclitus, Anaxagoras រូ​ម​ជាមួយ​មនុស្ស​មូយចំនួន​បាន​ទៀត​ដែ​ល​គាំទ្រ​ទ្រឹស្តី អាតូម​។​អ្នក​ទាំងនោះ​ត្រូវបាន​គេ​ចាត់​ទុក​ដូចជា គ្រូ​របស់​សូ​ក្រា​ត​។​

​មុន​ពេល​គាត់​មាន​អាយុ ៤០​ឆ្នាំ គាត់​ត្រូវបាន​ល្បី​ពី​សមត្ថភាព​ផ្នែក​ប្រាជា្ញ​។​តាម​ការកត់សំគាល់រ​បស់ ប្លាតុ​ង បានសរសេរថា​តាមរយៈ​ការបកស្រាយ​វោហា​សាស្ត្រ និង​ការនិយាយ​ក្នុង​ប្រាសាទ ដែន​នី​ស បង្ហាញ​ថា​គាត់​ជា​មាន​ចំនេះដឹង​ជាងគេ​នៅ​ក្រិច​ក្នុង​ស័មយ​នោះ​។​
សូ​ក្រា​ត​បាន​ប្រើ​ជំនាញ​ខាង​វោហា​សាស្ត្រ​របស់គាត់ ធ្វើអោយ​មនុស្ស​មួយចំនួន​ដែល​តែងតែ​គិតថា​គេ​ចេះដឹង​គ្រប់បែបយ៉ាង​ក្លាយ​ជា​គ្នាន​យល់​អ្វី​ទាំងអស់​។​

សូ​ក្រា​ត​បាន​ចាប់ផ្តើម​ស្វែងយល់​អំពី​សីលធម៌​ក្នុង​ការរស់នៅ​និង​ស្វែង​យល់​អ្វី​ទៅ​ហៅ​ថា​បញ្ញា​។ ជា​រៀងរាល់ថ្ងៃ​គាត់​បាន​ព្យាយាម​ពន្យល់​អ្នក​ក្នុង​ទីក្រុង​អា​តែ​ន​អំពី​ទស​ន្សៈ​របស់​គាត់​អោយ​ពួកគេ​មាន​ការកែប្រែ​ក្នុង​ជីវិត​។ ការពន្យល់​របស់​គាត់​តែ ធ្វើឡើង​តាម​ដង​វិថី​ក្នុង​ទីផ្សារ​។​

ជាធម្មតា​ពេល​គាត់​ពន្យល់​ពី​អ្វី​មួយ​តែងតែ​មាន​យុវជន​ជាច្រើន បាន​ចូលរួម​ស្តាប់​និង​ពិចារណា​។ គាត់​បាន​ពិភាក្សា​អំពី សីលធម៌​,​យុត្តិធម៌​,​សិទ្ធ​របស់​មនុស្ស​។

​មនុស្ស​មួយចំនួន​បានគិត​ថា​សូ​ក្រា​ត​ជា​មនុស្ស​ម្នាក់​ដាក់ខ្លួន​ព្រោះ​ទោះជា​គាត់​ល្បី​បែបនេះ​តែ​គាត់​នៅតែ​មិន​ដែល​បាន​បោះបង់​ចោល​កាត្វកិច្ច​ជា​ប្រជាពលរដ្ឋ​ល្អ​ម្នាក់​បាន​ព្យាយាម​ស្ថារ ស្ថានភាព​ប្រទេស​ជាតិ​និង អប់រំ​ប្រជាជន​អោយ​មាន​ភក្តីភាព​ជាមួយ​ប្រទេសជាតិ​។​ទោះជា​យ៉ាងណា នៅតែ​មាន​អ្នក​គិត​ពី​គាត់​ក្នុង​ផ្លូវ​មិនល្អ​។​គេ​ថា​គាត់​ជា​មនុស្ស​មិន​ដែល​ទទួល​គំនិត​អ្នក​ដ៏​ទៃ ហើយ​ចូលចិត្ត​បំបាក់មុខ​អ្នកដ៍ទៃ​ក្នុង​ចំនោម​អ្នក​ដ៍ទៃ​និយាយ​ជា​រួម​មក​ចូល​ចិត្ត​រករឿង​ឈ្លោះ​។​តែ​ការ​គិតបែបនេះ​ជា​មនុស្ស​មិន​យល់​ពី​សច្ចភាប​ចេះ​តែ​រស់​ដើម្បី​រស់​មិន​បាន​ផ្តល់​ភាព​រីកចំរើន​អោយ​សង្គម​ជាតិ​ទេ​តែ​មាត់​របស់គេ​បាន​បៀម​ជាប់​នូវ​ពាក្យ​ស្នេហា​ជាតិ​។​

ក្នុង​ឆ្នាំ ៣៩៩ មុន​គ្រិះសករាគ សូ​ក្រា​ត​បាន​ត្រូវ​គេ​កាត់ទោស​ចោត​ពី​បទ​ញុះញង់​និង​បាន​ធ្វើ​យុវជន​ខូច ជាពិសេស​ការមើលស្រាល​អាទិទេព និង​ការដែល​បាន​ណែនាំ​អាទិទេព​ចំលែក​ដល់​ប្រជា​ជាន​អា​តែ​ន​។​ការកាត់ក្តី​របស់​សូ​ក្រា​ត​បាន​ក្លាយជា​រឿង​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ ព្រោះតែ​ការពារ​សច្ចភាព​សេរីភាព​ក្នុង​ការស្វែងយល់ សូ​ក្រា​ត​បាន​លះបង់​ជីវិត​របស់​គាត់​។​រឿង​រាវ​ទាំងអស់នេះ​យើង​អាច​ដឹង​បាន​តាមរយៈ​ការកត់ត្រា​របស់​សិស្ស​ដ៍​ឆ្នើម​របស់​គាត់​គឺ​បា្លតុង ក្នុង​សៀវភៅ​មានឈ្មោះ​ថា Apology ។​សូ​ក្រា​ត​ត្រូវបាន​កាត់ទោស​ប្រហារជីវិត​ដោយ​ការ​លេប​ថ្នាំពុល​នេះ​ជា​ទង្វើ​មួយ​យ៉ាង​សាហាវ​ឃោរឃៅរ​និង​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ក្នុងការ​ចោត​ប្រកាន់ ក៏​បាន​បង្ហាញ​ឃើញ​ពី​ភាពខ្វះ​ការពិចារណា​របស់​សង្គម​ក្នុង​សម័យ​នោះ​ផង​តែ​។​

​សូ​ក្រា​ត​បាន​ចាក់ចេញ​ទៅ​ក៏ពិតមែន​តែ ទស្សនៈ​ប្រកប​ដ៏​អត្ថន័យ​ក្នុង​ជីវិត​របស់​គាត់​នៅតែ​ស្ថិត​នៅ​ជា​ដរាប​។ មុន​ពេល​គាត់​បាន​ស្លាប់​ទៅ​គាត់​បាន​និយាយថា គាត់​អាច​ស្លាប់​បាន​តែ​សច្ចភាព​មិន​អាច​ស្លាប់​បានទេ​។​

​ប្រែ​សម្រួល​អត្ថបទ​ដោយ​៖ លោក ម៉ៅ សុ​ខេន​

មតិយោបល់