ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចល្បាតពួនស្ទាក់គ្រប់ច្រកល្ហកទម្រាំចាប់មុខសញ្ញាលួចម៉ូតូបាន

តាកែវ: ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៨និង០០នាទី បន្ទាប់ពីលួចម៉ូតូនៅចំណុចភូមិប្រឡាយមាស ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ ។

ម៉ូតូដែលជនសង្ស័យយកម៉ាកហុងដាC125 ពណ៌ខ្មៅ សេរីឆ្នាំ២០១១ ពាក់ស្លាកលេខតាកែវ 1F-4941 ជាកម្មសិទ្ធរបស់ឈ្មោះ ភួង អឿន ភេទប្រុស អាយុ៣៦ឆ្នាំមានទីលំនៅភូមិដើមក្រូច ឃុំរមេញ ស្រុកកោះអណ្តែត ខណ:ពេលមកចូលរួមបុណ្យគម្រប់៧ថ្ងៃនៅភូមិ ឃុំកើតហេតុ។ ក្រោយទទួលបានព័ត៌មានភ្លាមកម្លាំងអធិការដ្ឋាននគរបាលស្រុកកោះអណ្តែតសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រប់ប៉ុស្តិ៍ពាក់ព័ន្ធចុះស្រាវជ្រាវកំណត់មុខសញ្ញា ល្បាតពួនស្ទាក់គ្រប់ច្រកល្ហក រហូតនៅវេលាម៉ោង១០និង០០នាទី ថ្ងៃខែឆ្នាំដដែលកម្លាំងជំនាញបានឃាត់ខ្លួនមុខសញ្ញាមួយនាក់នៅចំណុចភូមិស៊ីស្លា ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត និងដកហូតម៉ូតូមួយគ្រឿងដូចមានភិនភាគខាងលើ។
ជនសង្ស័យមានឈ្មោះ អាត់ រុំ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិចំបក់ឯម ឃុំរមេញ ស្រុកកោះអណ្តែត ។
បច្ចុប្បន្ន ជនសង្ស័យកម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕

 

មតិយោបល់