ភ្នំពេញៈ កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង០៧និង១០នាទីមានជនសង្ស័យ២នាក់ បានធ្វើសកម្មភាពលួចម៉ូតូបុគ្គលិកធនាគារអេស៊ីលីដាម្នាក់ ស្ថិតនៅក្នុងភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ចាន់ សុខបញ្ញា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកធនាគារអេស៊ីលីដា ស្នាក់នៅផ្ទះលេខ៥៩ ផ្លូវ៦៤០ ភូមិដើមអំពិល សង្កាត់ច្បារអំពៅ១ ។
ឃាត់ខ្លួនជនសង្ស័យ០២នាក់៖១-ឈ្មោះ ធី អូន ភេទប្រុស អាយុ៣៥ឆ្នាំ ជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិ ចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ,២-ឈ្មោះ សាន សុខនី ភេទប្រុស អាយុ៣៤ឆ្នាំជាតិខ្មែរ មុខរបរ-ស្នាក់នៅ មិនពិតប្រាកដ។
ហេតុការណ៍៖ នៅមុនពេលកើតហេតុ ជនរងគ្រោះបានទុកម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ផ្លាកលេខ ព្រះសីហនុ ១G-៤៣៥៤ នៅចំណុចកើតហេតុ ដោយពុំបានចាក់សោកម៉ូតូទេ រួចចូលក្នុងផ្ទះបងប្អូន ស្រាប់តែមានជនសង្ស័យ០២នាក់ ឈ្មោះ ធី អូន និងឈ្មោះសាន សុនី ជិះម៉ូតូម៉ាកស្កូបពី ពណ៌ស ផ្លាកលេខ ភ្នំពេញ ១ID-២៨៣៩ មកឈប់ជិត រួចធ្វើសកម្មភាព លួចម៉ូតូជនរងគ្រោះជិះគេចខ្លួន ដោយជនសង្ស័យឈ្មោះ សាន សុនី ជាអ្នកជិះយកទៅលក់ឲ្យឈ្មោះថា ប្រើទូរស័ព្ទលេខ ០១០ ៥២៤១៣៦ នៅតាមផ្លូវជាតិលេខ៣ បានលុយ៣០០ដុល្លារ រួចយកឲ្យជនសង្ស័យ ឈ្មោះ ធី អូន ១០០ដុល្លារ ។ លុះដល់ម៉ោង១២និង០០នាទីថ្ងៃដដែល សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យឈ្មោះ ធី អូន នៅបន្ទប់ជួល ភូមិ ចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ និងធ្វើការឆែកឆេរ ដកហូតបាន ម៉ូតូ០២គ្រឿង (០១គ្រឿងម៉ាកស្កូបពី ជិះធ្វើសកម្មភាព) និង០១គ្រឿងទៀតម៉ាក សេ១២៥ ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ១IG ៧៦៧៨,ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញឿន) ០២កញ្ចប់ថង់ធំល្មម, ទូរស័ព្ទដៃ០១គ្រឿងម៉ាកសាមសុង លុយ១០០ដុល្លារ, បណ្ណសំគាល់ទោចក្រយាន យន្ត០១សន្លឹក, ទួណឺវ៉ីស០៤,កូនសោលេខ ១៤ចំនួន០៤, ដែកឆាបចុងស្រួច០១, កូនសោម៉ូតូ០១ និងឧបករណ៍ជក់គ្រឿងញៀន ០១កំប្លេ។
បន្ទាប់មកសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ សហការជាមួយនគរបាលក្រុងតាខ្មៅ ខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ សាន សុនី នៅផ្ទះសំណាក់ឡាលីន (បន្ទប់លេខ១០១) ក្រុងតាខ្មៅ ខេត្តកណ្តាល ដកហូត ទូរស័ព្ទដៃ០១គ្រឿង ម៉ាកសូនី ពណ៌ខ្មៅ, លុយ២០០ដុល្លារ និងកូនសោខ្សៀលេខ៨ចំនួន០១ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ។ ជនសង្ស័យទាំង០២នាក់ខាងលើ ក៏ជាអ្នកប្រើប្រាស់សារធាតុគ្រឿងញៀនផងដែរ ៕
មតិយោបល់