ព័ត៌មានជាតិ

រន្ធត់ណាស់! រថយន្តបើកឡើងភ្នំមិនរួច រអិលថយក្រោយ បណ្ដាលឲ្យក្រឡាប់ ស្លាប់មនុស្សចំនួន០២នាក់ និងរបួសជាច្រើននាក់

មណ្ឌលគិរីៈ កាលពីវេលាម៉ោង ០២និង ៣០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចគីឡូលេខ ៧៦-៧៦A ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កទ្បើងដោយខ្លួនឯង គឺរថយន្តបើកឡើងភ្នំមិនរួច ក៏ថយក្រោយ បណ្ដាលឲ្យក្រឡាប់ ស្លាប់មនុស្សចំនួន០២នាក់ និងរបួសចំនួន ០៨នាក់ (ធ្ងន់ ៤នាក់)។

រថយន្តខាងលើ ម៉ាកហ៊ីយ៉ានដាយ ពាក់ផ្លាកលេខ ភ្នំពេញ 3A-1631 ពណ៌ស។

ជនរងគ្រោះទី១.ឈ្មោះ ឃួន សុផាត ភេទប្រុស អាយុ ៤១ឆ្នាំ (ស្លាប់) ទី២.ឈ្មោះ ជឿន ហុយ ភេទប្រុស អាយុ ២០ឆ្នាំ(ស្លាប់) អ្នកទាំងពីនាក់ខាងលើរស់នៅភូមិ ពុកឬស្សីលើ ឃុំពុកឬស្សីលើ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល។ ទី៣.ឈ្មោះ កន បញ្ញា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទី៤.ឈ្មោះ គយ ធឺន ភេទស្រី អាយុ ៥៤ ជនជាតិខ្មែរ មុខរបរកសិករ ទី៥.ឈ្មោះ ធែល គីមលី ភេទស្រី អាយុ៥១ ជនជាតិខ្មែរ មុខរបរកសិករ ទី៦.ឈ្មោះ បូរ ណារិន ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (ធ្ងន់) ទី៧.ឈ្មោះ បូរ ផាន់ណា ភេទប្រុស អាយុ២៧ ជនជាតិខ្មែរមុខរបរកសិករ (ធ្ងន់) ទី៨. ឈ្មោះ ភូគ ធី អាយុ ៥៨ ភេទប្រុស ជនជាតិខ្មែរ មុខរបរកសិករ (ធ្ងន់) ទី៩.ឈ្មោះ សៀង សុ ភា ភេទប្រុស អាយុ ៣៧ ជនជាតិខ្មែរ មុខរបរកសិករ (ធ្ងន់) និងទី១០.អ្នកបើកបរ បានរត់គិចខ្លួនបាត់
ជនរងគ្រោះទាំង០៧នាក់ ខាងលើរស់នៅ ភូមិអញ្ចែងលើ ឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានរថយន្តមណ្ឌលសុខភាពអូរអាម បញ្ជូន ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យសុបញ្ញា ស្ថិតនៅភូមិអូរអាម ឃុំស្រៃខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី៕

មតិយោបល់