ក្រុមហ៊ុនយន្តហោះប៊ូអ៊ីង កាលពីពេលកន្លងទៅនេះបានបង្ហាញផលិតផលថ្មីរបស់ខ្លួន នូវប្រភេទយន្តហោះដឹកជញ្ជូនអ្នកដំណើរ 747-8 Intercontinental Jumbo Jet ដែលបង្ហាញឡើងនៅទីក្រុង វ៉ាស៊ីនតោន។
សម្រាប់យន្តហោះថ្មីនេះដែរ វាត្រូវបានគេទទួលស្គាល់ថា ជាប្រភេទយន្តហោះ ដែលវែងជាងគេនៅលើពិភពលោក ដោយមានប្រវែង 250.3 ហ្វីត ស្មើ 76.3 ម៉ែត្រ ក្នុងចំណោមយន្តហោះដឹកអ្នកដំណើរ។
យន្តហោះប្រភេទប៊ូអ៊ីង 747-8 Intercontinental Jumbo Jet នេះដែរត្រូវបានលក់ទៅកាន់ទីផ្សារពិភពលោក សម្រាប់បម្រើជើងហោះហើរ មានចំនួន ៣៣ គ្រឿង ដោយអ្នកដំណើរនឹងទទួលបានផាសុកភាពពីជើងហោះហើរ តាមរយៈ ប៊ូអ៊ីង ប្រភេទថ្មី កាលពីឆ្នាំ ២០១១ នេះ ។ ដោយឡែកសម្រាប់ឆ្នាំ ២០១៣ មានក្រុមហ៊ុនមួយចំនួនទៀត កំពុងបង្កើតយន្តហោះ ដែលវែងជាគេ តែមិនទាន់បានបង្ហាញព័ត៌មានឲ្យជាក់លាក់៕
https://i1272.photobucket.com/albums/y389/domneng/Decore/Decore159/Boeing-747-8_zpsa297707c.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore159/Boeing-747-8-Intercontinental-Jumbo-Jet_zpscd55a708.jpg
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ ៖
មតិយោបល់