ព័ត៌មានជាតិ

ផឹកស៊ី ស្រែកច្រៀង ចាក់ធុងបាស់ សូមគិតដល់អារម្មណ៍អ្នកជិតខាងខ្លះផង!!!

ភ្នំពេញៈ ម៉ោង ១០និង៣០នាទីយប់ហើយ បើមានការជួបជុំ សូមគិតដល់អារម្មណ៍អ្នកជិតខាងខ្លះផង កុំផឹកស៊ី ស្រែកច្រៀង ចាក់ធុងបាស់ បង្កសំឡេងរំខាន ដល់អ្នកជិតខាងមិនអាចសម្រាកបាន ត្រូវចេះគោរពសិទ្ធិអ្នកដទៃខ្លះផង ម្នាក់ៗធ្វើការងារហត់នៅពេលថ្ងៃ ដូច្នេះពេលយប់គាត់ត្រូវការភាពស្ងៀមស្ងាត់ដើម្បីសម្រាក ។

ទទួលបានខំមិនពលរដ្ឋភ្លាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទាក់ទងទៅខណ្ឌ និងប៉ុស្តិ៍ចុះដល់ទីតាំងភ្លាម ដើម្បីធ្វើការណែនាំអប់រំ និងបញ្ឈប់សកម្មភាពរំខានទាំងនេះ៕

មតិយោបល់