ភ្នំពេញៈ កម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពលរដ្ឋ មិនបានសម្រេច ហើយព្យាយាមរត់គេចខ្លួនតែមិនរួច។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១០ នឹង ២៩នាទីយប់ថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២០ តាមបណ្តាលផ្លូវ៨០ ត្រង់ចំណុចក្រោយវត្តជុំដំដែក ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ដំណើររឿង៖ ដំបូងទ្បើយ គេឃើញបុរសម្នាក់ ជិះម៉ូតូកង់បីឥណ្ឌា ចេញពីផ្ទះ បំណងមកញុំាអីជាមួយនឹងមិត្តភក្ដិ នៅផ្លូវ៨០។ ខណៈកំពុងតែអង្គុយញុំាអី មិត្តភក្ដិរបស់បុរសខាងលើ បានខ្ចីទូរស័ព្ទ iPhone 7ភ្លើសរបស់គាត់ មកចុច ស្រាប់តែត្រូវជនសង្ស័យមិនស្គាល់អត្តសញ្ញាណម្នាក់ វ័យអាយុប្រហែល ៣០ឆ្នាំ ធ្វើសកម្មភាពឆក់ តែមិនបានសម្រេច ដោយសារជនរងគ្រោះចេះតៃខ្វាន់ដូរ បានវៃជនសង្ស័យ បណ្តាលឲ្យរបួសទ្រោមខ្លួន រួចចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ស្រះចក ដើម្បីយកទៅសួរនាំ។
ក្រោយកើតហេតុ ជនសង្ស័យ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់