ព័ត៌មានជាតិ

ករណីឆ្លងចរន្តអគ្គិសនីឆេះកុដិ ខណៈព្រះសង្ឃចូលសូត្រធម៌ក្នុងព្រះវិហារអស់

បន្ទាយមានជ័យៈ នៅថ្ងៃច័ន្ទ ៦ រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៤និង៣០នាទីទៀបភ្លឺ មានភ្លើងឆេះកុដិលោកនៅវត្ត អជ្ជបាលនិគ្រោធសុធារាម (វត្តដូនច្រែង) នៅភូមិដូនច្រែង ឃុំព្រះនេត្រព្រះ អស់ចំនួន ១ខ្នង មានបណ្តោយ ៩ម៉ែត្រ ទទឹង ៨ម៉ែត្រ កម្ពស់ ២ជាន់ ប្រក់ក្បឿងស៊ីប្រូស៊ីម៉ងត៍ ឈើលើជញ្ជាំងក្តារក្រោមស៊ីម៉ងត៍ ជញ្ជាំងស៊ីម៉ងត៍ ឆេះផ្នែកខាងលើអស់ទាំងស្រុង។

មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ហើយព្រះសង្ឃចូលសូត្រធម៌ក្នុងព្រះវិហារអស់ ។

ក្នុងនោះបានឡានទឹករបស់អធិការដ្នាន នគរបាលស្រុកមង្គលបូរី និងឡានទឹកអធិដ្ឋាននគបាលស្រុកព្រះនេត្រព្រះ បានជួយពន្លត់អស់ទឹកចំនួន ១ឡាន៕

មតិយោបល់