ព័ត៌មានជាតិ

ស្រ្តីម្នាក់ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ ចេះតែភ័យខ្លាច បានចងកសម្លាប់ខ្លួន នៅខេត្តកំពង់ធំ

កំពង់ធំ: កាលពីវេលាម៉ោង ៥និង៣៥នាទីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ មានករណីស្រ្តីម្នាក់ចងកសម្លាប់ខ្លួន នៅភូមិខ្វែក ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។

ជនរងគ្រោះឈ្មោះ ចែម សួ ភេទស្រី អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ ទីលំនៅភូមិខ្វែក ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។

សូមបញ្ជាក់៖ កាលពីជាងបីឆ្នាំមុន ជនរងគ្រោះធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍ ហើយកន្លងផុតបានប្រហែលកន្លះឆ្នាំ ក៏កើតមានអាការ: ជំងឺសរសៃប្រាសាទ ក៏បានទៅជួបពេទ្យ ហើយពេទ្យបានផ្សំថ្នាំសរសៃប្រសាទរាល់ខែ ដល់សព្វថ្ងៃ(ចេះតែខ្លាចនិងភ័យ)។

ក្រោយទទួលព័ត៌មានភ្លាម សមត្ថកិច្ចជំនាញបានសហការជាមួយ ប៉ុស្តិ៍រដ្ឋបាល លោកមេឃុំ គ្រូពេទ្យប្រចាំឃុំ មេភូមិ ក្រុមគ្រួសារសព ចុះដល់ទីកន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យកោសល្យវិច័យ ឃើញនៅលើ ក មានស្នាមទ្រុតបញ្ឆិតពីមុខទៅក្រោយទំហំ ១.៥ស.ម ខាងក្រោមគូថមានស្នាមសើមខោ(សង្ស័យទឹកនោម) ក្រៅពីនេះ នៅលើដងខ្លួន ពុំមានស្លាកស្នាម អ្វីកត់សម្គាល់ឡើយ។

សន្និដ្ឋានថា៖ ជនរងគ្រោះស្លាប់ដោយសារធ្វើអត្តឃាត (ចងក)ខ្លួនឯង សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

មតិយោបល់